**ឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ជាមួយកម្ពុជា**សកម្មភាពប្រព័ន្ធផ្សព្វផ្សាយចម្រុះទ្រង់ទ្រាយធំក្រោមប្រធានបទ “ជិះឡានbusទស្សនាប្រទេសចិន ៖ដំណើរទៅកាន់តំបន់Xizang”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការ**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi

អភិបាលខេត្តពោធិ៍សាត់ ត្រៀមកម្លាំងប្រមាណ១ពាន់៥រយនាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមកម្លាំងប្រមាណ១ពាន់៥រយនាក់ រួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ ដើម្បីដាក់ពង្រាយរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យធំមួយ ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងអស់ នៅវេទិកាដោះស្រាយសេចក្តី និងទីលានផ្លូវលេខ១០១ ទល់មុខសាលាខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ដល់អភិបាលរាជធានី/ខេត្ត ត្រូវដឹកនាំ និងជម្រុញការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងចរាចរណ៍ ឱ្យបានល្អប្រសើរ ក្នុងកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏សូមឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីបម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ នៅតាមវត្តអារាម ទីសាធារណៈ និងកន្លែងកំសាន្តនានា ពិសេសសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ដែលមកទស្សនាកំសាន្ត នៅក្នុងទឹកដី នៃខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់គ្រប់កម្លាំងទាំងអស់ ត្រូវចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅតាមចំណុចគោលដៅសំខាន់ៗ និងមានកម្លាំងប្រចាំបញ្ជា កម្លាំងសម្ងាត់ និងកម្លាំងការពារ សម្រាប់ទីតាំងមួយចំនួន។ បន្ថែមពីនោះ ត្រូវពិនិត្យតាមដានមុខសញ្ញា ដែលប្រព្រឹត្តបទល្មើស និងមុខសញ្ញាបង្កអសន្តិសុខគ្រប់ប្រភេទ ដោយត្រូវធ្វើការទប់ស្កាត់ជាបន្ទាន់ ចំពោះបទល្មើសទាំងនោះ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋយើង បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងបានដើរលេងកំសាន្ត ដោយគ្មានការភ័យក្លាច។ សម្រាប់កម្លាំងនគរបាល ត្រូវត្រៀមជួយធ្វើអន្តរាគមន៍ និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអគ្គិភ័យ ឬមានបាតុភាពអ្វីមួយកើតឡើង។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានផ្តល់ជូនថវិកាលើកទឹកចិត្តមួយចំនួន ដល់កម្លាំងដែលបានចូលរួមទាំងអស់ផងដែរ។

គួរជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀត ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថ្ងៃបញ្ចប់ គឺជាថ្ងៃ “ភ្ជុំបិណ្ឌ” ៕

អត្ថបទដែលជាប់ទាក់ទង