**កុមារកំព្រា និងចាស់ឥតទីពឹង នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការឧបត្ថម្ភជាលើកទី២៥ នូវ ស្បៀងអាហារ និងថវិកាពីកាកបាទក្រហមកម្ពុជា**លោកស្នងការនគរបាលខេត្តតាកែវ ជំរុញអធិការក្រុងដូនកែវ ដាក់គោលដៅត្រួតពិនិត្យតាមដងនៅពេលយប់ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម**អភិបាលខេត្តកណ្ដាល ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ក្នុងខែមិថុនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងស៊ីសង ជាង៤០០នាក់!**អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**ជនជាតិថៃ ៦នាក់ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ**សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមនិងសប្បុរសជន នាំយកអំណោយជូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកក្កដា**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**អ៉ីរ៉ង់ នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន**ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី២**សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស

ក្រសួងការបរទេស៖ អ៊ីរ៉ង់​នឹង​មិន​ដាក់​ពង្រាយ​កម្លាំង​ទៅ​ប្រទេស​លីបង់​ដើម្បី​ជួយ​ក្រុម​ហេសបូឡានោះទេ

បរទេស៖ ក្រសួង​ការ​បរទេស​នៅ​ក្រុង​តេហេរ៉ង់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា អ៊ីរ៉ង់​នឹង​មិន​បញ្ជូន​ទ័ព​ទៅ​លីបង់ ឬ​តំបន់​ហ្កាហ្សា​ដើម្បី​ប្រឈម​មុខ​នឹង​អ៊ីស្រាអែល។ សេចក្តី​ថ្លែងការណ៍​នេះ​កើត​មាន​ចំ​ពេល​មាន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ Hezbollah និង​ក្រុម Houthi នៅ​ប្រទេស​យេម៉ែន។

ក្រសួងបានសង្កត់ធ្ងន់ថា ក្រុងតេអេរ៉ង់មិនស្វែងរកសង្រ្គាមទេ ប៉ុន្តែមិនខ្លាចវា ហើយឈរសម្រាប់មជ្ឈឹមបូព៌ាដែលមានសុវត្ថិភាព និងស្ថិរភាព។

អ្នកនាំពាក្យក្រសួងការបរទេស លោក Nasser Kanaani បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា មិនចាំបាច់បញ្ជូនកងកម្លាំងបន្ថែម ឬស្ម័គ្រចិត្តនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទេ។ លោកបានបន្ថែមថា ប្រទេសលីបង់ និងអ្នកប្រយុទ្ធនៅក្នុងទឹកដីប៉ាឡេស្ទីន មានសមត្ថភាព និងកម្លាំងដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពាន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហេសបូឡាហ៍នៅក្នុងប្រទេសលីបង់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងតំបន់ រួមទាំងនៅក្នុងប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។ ការ​វាយលុក​របស់​អ៊ីស្រាអែល​បាន​បង្កើន​ការ​ភ័យ​ខ្លាច​ថា​ជម្លោះ​អាច​លេប​ត្របាក់​មជ្ឈិមបូព៌ា​ទាំងមូល និង​អូសទាញ​អ៊ីរ៉ង់ និង​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចម្បង​របស់​អ៊ីស្រាអែល។

លោក Kanaani បានប្រាប់អ្នកយកព័ត៌មានថា យើងមិនបានទទួលសំណើណាមួយក្នុងរឿងនេះពីភាគីណាមួយទេ ផ្ទុយទៅវិញ យើងត្រូវបានគេជូនដំណឹង ហើយប្រាកដថា ពួកគេមិនត្រូវការជំនួយពីកងកម្លាំងរបស់យើង។

យ៉ាងណាក៏ដោយ លោកបានសន្យាថា អ៊ីស្រាអែល នឹងមិនបន្តដោយគ្មានការស្តីបន្ទោស និងការដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្តលើប្រជាជនអ៊ីរ៉ង់ បុគ្គលិកយោធា និងកងកម្លាំងតស៊ូ។

ក្នុងអំឡុងសប្តាហ៍កន្លងទៅនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្កើនការវាយប្រហារតាមអាកាសលើប្រទេសលីបង់ ដោយបានសម្លាប់មនុស្សជាង ១,០០០នាក់ និងរបួសជាង ៦,០០០នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់។ ការកើនឡើងនេះក៏បានបង្កឲ្យមានជនភៀសខ្លួនយ៉ាងច្រើនចេញពីតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

យោធា​អ៊ីស្រាអែល​ក៏បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​ក្រុម​ហេសបូឡា​ដោយ​បាន​សម្លាប់​ពួកគេ​ភាគ​ច្រើន​រួម​ទាំង​មេដឹកនាំ​ក្រុម​លោក Hassan Nasrallah ផង​ដែរ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទៅទស្សនាការិយាល័យរបស់ Hezbollah ក្នុងទីក្រុង Tehran កាលពីថ្ងៃចន្ទ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Nasrallah នេះបើយោងតាមគេហទំព័ររបស់រដ្ឋាភិបាល។

អត្ថបទដែលជាប់ទាក់ទង