**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត និងស្ថានភាពទំនប់អាងទឹកតាសាល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកស្ទឹងព្រែកត្នោត និងស្ថានភាពទំនប់អាងទឹកតាសាល ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា ទំនប់អាងទឹកតាសាលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១១ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០លានម៉ែត្រគូប មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ និងមានសំណង់សំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៧២០ម៉ែត្រមានកម្ពស់ ២១ម៉ែត្រនិងខ្នងលើ ៦ម៉ែត្រ និងទំនប់បង្ហៀរប្រវែង ៩២,៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួនទៀត។ ស្ថានភាពទឹកនៅពេលបច្ចុប្បន្ននេះមានកម្រិតប្រមាណ៣៥%។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹកតាសាលដ៏មានសក្តានុពលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោត និងការរក្សាទឹកទុកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្មនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ និងជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានការព្យាករពីស្ថានភាពធាតុអាកាស ការគ្រប់គ្រងទំនប់អាងទឹកតាសាល ការចែករម្លែកនិងផ្ដល់ព័ត៌មានពីកម្ពស់ទឹក ធារទឹក និងបរិមាណទឹកភ្លៀងនៅផ្នែកខាងលើនិងខាងក្រោមនៃស្ទឹងព្រែកត្នោតទាំងមូល ជាពិសេសការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុដល់បណ្តាតំបន់ភូមិសាស្ត្រនៅផ្នែកខាងក្រោមស្ទឹង។

សូមបញ្ជាក់ថា ទំនប់អាងទឹកនេះបានទទួលប្រភពទឹកពីស្ទឹងតាសាល និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់ការប្រើប្រាស់ពហុបំណងគឺជាទំនប់ការពារនិងគ្រប់គ្រងទឹកជំនន់ស្ទឹងព្រែកត្នោត និងជាប្រភពទឹកសម្រាប់ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មនិងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ប្រភពទឹកនៃទំនប់អាងទឹកតាសាលអាចជួយស្រោចស្រពបន្ថែមលើប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង និងរលាំងជ្រៃខាងត្បូងបានមួយចំនួនថែមទៀត និងជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់បំពេញបន្ថែមផ្នែកខាងក្រោមនៅរដូវប្រាំង។

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា អនុគម្រោងរំដោះទឹកស្ទឹងតូចនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទីក្នុងខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។ ការងារសំខាន់ៗ រួមមាន៖ ទី១).ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងទី២).ជួសជុលនិងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹក ១កន្លែង មានទ្វារទឹកចំនួន៥។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩០%។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមការងារសាងសង់ឱ្យបង្កើនការយកចិត្តទុកដាក់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសុវត្ថិភាពសន្តិសុខទឹកជូនដល់ភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ៕

អត្ថបទដែលជាប់ទាក់ទង