**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ

រថយន្ដដឹកលើសទម្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៤គ្រឿង ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ០៣គ្រឿង ប្រភេទរថយន្តភ្លៅ៤ មានបំពាក់ឡូហ្គោ CH បានផ្ទុកទម្ងន់សរុបចន្លោះពី ៣៩តោន ដល់៥០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ៩-២០តោន គិតជាភាគរយគឺលើសចន្លោះពី ៣០%-៦៧% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា លើបណ្តាញផ្លូវថ្នល់ តាមប្រភេទយានយន្តដូចខាងក្រោម៖
-យានយន្តភ្លៅ ២ ទម្ងន់អនុញ្ញាត ១៦តោន
-យានយន្តភ្លៅ ៣ ទម្ងន់អនុញ្ញាត ២៥តោន
-យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត ៣០តោន
-យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ ៥ ទម្ងន់អនុញ្ញាត ៤០តោន
-យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦ ឡើងទៅ ទម្ងន់អនុញ្ញាត ៤៥តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក្រសួងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង ៕

អត្ថបទដែលជាប់ទាក់ទង