**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ស្វែងយល់ពី អត្ថន័យនៃពិធីបុណ្យភ្ជុំបិណ្ឌ!

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា វាជាពិធី​ដើម្បី​​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់ដូនតា និងញាតិកាទាំង៧សណ្តាន​​ដែល​បានចែកឋាន​​ទៅ ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បានចែក​ចេញ​ជាពីរ គឺ៖

ទី១ ៖​ ជា​រយៈ​ពេល​នៃ​ការ​កាន់បិណ្ឌ​ចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូត​ដល់​ថ្ងៃ១៤រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​​តែ​ងធ្វើ​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ ។

ទី២ ៖ ​ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែល​ជា​ថ្ងៃភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួប​ជុំ​គ្នា​​ដើម្បីឆ្លង​នូវ​សធាជ្រះថ្លា ដែលបានថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ក្នុង​រយៈពេល​១៤ថ្ងៃ​កន្លងមក។

​ខ្មែរ​យើង ​គឺជាជនជាតិមួយ​ដែលមាន​ការ​ដឹងគុណចំពោះ​បុគ្គល​ដែលបាន​ធ្វើឧបការៈដល់ខ្លួន ពោល​គឺអ្នកកាន់ព្រះពុទ្ធសាសនា​ប្រកាន់យកគោល​ការណ៍​ នៃការ​ដឹងគុណ ហើយ​ការ​ដឹងគុណនេះ មិន​មែន​និយាយ​ត្រឹម​តែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជា​ការ​ដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើ​​មិន​ជាប់ជាញាតិរបស់ខ្លួន​យ៉ាងណាក៏ដោយ ប៉ុន្តែសម្តែង​នូវ​ទឹកចិត្ត​ដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ​ទើបមានការ​ឈាន​ទៅ​ធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅ​ក្នុង​ចិត្ត​ទេ គឺមិន​អាច​ទៅធ្វើពិធីបុណ្យ​នេះបានទេ។

និយាយជារួមមក ពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ដូនតាខ្មែរ​បានប្រារព្ធធ្វើ​ឡើងក្នុងគោលបំណង​​បង្រៀន​​ទៅ​ដល់​កូនចៅ​ឱ្យ​ដឹងអំពី​កំណើត ចេះ​គោរព ដឹងគុណ និង​មាន​កតញ្ញូធម៌។ យើងជាជនជាតិខ្មែរ​ ត្រូវស្គាល់អំពី​កំណើត និង​ការ​ដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕

អត្ថបទដែលជាប់ទាក់ទង