មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តចំនួនបី ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តចំនួនបី រួមមាន៖ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងស្វាយរៀង បានសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារជាច្រើនមុខ ដូចជា៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ម៊ាំ ជ្រក់ ម៉ើមខ្ទឹមសរ ខ្ទឹមក្រហម និងសរសៃគុយទាវជាដើម ដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើការពិនិត្យទៅលើសំណាកគំរូប្រមាណ ២៧សំណាកគំរូ ហើយជាលទ្ធផលសំណាកគំរូទាំងនោះ ពុំមានសារធាតុគីមីហាមឃាត់ឡើយ៕

