ការកែសន្លឹកកិច្ចការបេក្ខជន ប្រឡងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា កំពុងដំណើរការយ៉ាងស្រស្រាក់ស្រស្រាំ និងល្អិតល្អន់ជាទីបំផុត

ភ្នំពេញ៖ ការកែសន្លឹកកិច្ចការបេក្ខជន នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា កំពុងដំណើរការយ៉ាងស្រស្រាក់ស្រស្រាំ និងល្អិតល្អន់ជាទីបំផុត ពីសំណាក់លោកគ្រូ អ្នកគ្រូ នៃគណៈកម្មការកំណែ។
នៅរាល់ដំណើរការប្រឡង និងដំណើរការកំណែ តែងមានវត្តមានអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យ និងសាធារណជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ តាមជាប់ជាប្រចាំ ដើម្បីឃ្លាំមើលគ្រប់សកម្មភាពទាំងអស់ ដើម្បីធានាភាពសុក្រឹត្យ ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែង។
សូមរង់ចាំតាមដានការប្រកាសលទ្ធផលស្ថាពរ ក្នុងពេលឆាប់ៗនេះ តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការរវបស់ក្រសួងមុខងារសាធារណៈតាមតំណមានជូនភ្ជាប់ខាងក្រោម៖
+បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
+បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)

