**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សប្ដាហ៍ទី១នៃខែកញ្ញា ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន ៤៣ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៥ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី១នៃខែកញ្ញា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន៤៣ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៥ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៦ ដូចខាងក្រោម៖

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ចំនួន១០ករណី
១.លោក នឿម រ៉េត អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (តសំយាបផ្ទះ)
២.អ្នកស្រី ប៉ត ពិក្សី អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់ (ធ្វើទ្រុងមាន់ និងចាក់ដី)
៣.អ្នកស្រី ឈឹង សេត អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (កឥដ្ឋធ្វើបន្ទប់ក្រោមផ្ទះ)
៤.លោក ស៊ុក ធី អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (ជួសជុលដំបូលសំយាបតូបលក់ដូរ)
៥.លោក ទុយ ស្រីហន អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (ធ្វើបន្ទប់ទឹកនិងបង្គន់)
៦.អ្នកស្រី ភិន កែវ អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (តសំយាប និងធ្វើអាងចំរុះទឹក)
៧.អ្នកស្រី ប៉ុល មិត អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (រំកិលជង្រុកស្រូវ)
៨.អ្នកស្រី ស៊ិច លួន អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (ជួសជុលដំបូលសំយាប ធ្វើនិងជួសជុលរបង)
៩.លោក អេង នឿន អាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក (ជួសជុលដំបូលផ្ទះ ធ្វើសំយាបគ្របជណ្តើរ និងជួសជុលជញ្ជាំង)
១០.អ្នកស្រី មេ ម៉ាន់ អាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក (ធ្វើរោងគោ និងចាក់ដី)

– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ចំនួន២ករណី
១.លោក ផល វាច អាសយដ្ឋាននៅ ភូមិត្រាច ឃុំបល្ល័ង្គ(លើករំកិលរោងជួសជុលម៉ូតូ)
២.អ្នកស្រី ណូយ រ៉ាម អាសយដ្ឋាននៅ ភូមិបង្កោង ឃុំអំពិល (ជួសជុលដំបូលផ្ទះ)

– ស្រុកពួកអនុញ្ញាតបាន ចំនួន០២ករណី
១.អ្នកស្រី វ៉ាន់ គាន់ អាសយដ្ឋាននៅ ភូមិគោកត្រាច ឃុំខ្នាត (ប្តូរដំបូល និងជញ្ជាំងផ្ទះ តសំយាបមុខផ្ទះ)
២.អ្នកស្រី ថន សួរ អាសយដ្ឋាននៅ ភូមិដូនអុន ឃុំដូនកែវ (ធ្វើបន្ទប់ក្រោមផ្ទះ និងតសំយាបធ្វើផ្ទះបាយ)

– ក្រុងសៀមរាបអនុញ្ញាតបាន ចំនួន១៩ករណី
១.លោក អ៊ូ សាធា អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ពង្រីកបន្ទប់ តសំយាបថ្មីធ្វើផ្ទះបាយ និងជួសជុលសំយាបចាស់)
២.លោក សៅ សៀម អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ធ្វើរោងដាក់ស្រូវ)
៣.អ្នកស្រី សូរ សុឃេង អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្តូរដំបូលផ្ទះ និងសសរពុក១ដើម)
៤.អ្នកស្រី សៅ សុផល អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (តសំយាបធ្វើផ្ទះបាយ)
៥.លោក កង វិបុល អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (អនុគ្រោះរក្សាទុកទ្រើងផ្កា)
៦.អ្នកស្រី ថុន កន អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (តសំយាបធ្វើផ្ទះបាយ និងចាក់ដី)
៧.លោក ដោក ដា អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ជួសជុលសំយាប)
៨.លោក ថោង ស៊ីណាត អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្តូរដំបូលផ្ទះ)
៩.លោក ឆែម សុធាត់ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (អនុគ្រោះរក្សាទុកសំយាប)
១០.លោក ណាន សុធា អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ជួសជុលតូបលក់ដូរ)
១២.អ្នកស្រី ណាន ស៊ីណា អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ជួសជុលតូបលក់ដូរ)
១៣.លោក នៅ ណាន អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ជួសជុលតូបលក់ដូរ)
១៤.អ្នកស្រី ឆន ស អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ជួសជុលតូបលក់ដូរ)
១៥.អ្នកស្រី មាន ស៊ីណាត អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ធ្វើផ្ទះបាយ)
១៦.លោក គុណ រិទ្ធី អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ក្សាទុករោងលំហែ និងជួសជុលសំយាប)
១៧.អ្នកស្រី ឈុប ហ៊ាន់ អាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ (ជួសជុលសំយាបគ្របជណ្តើរដែលរលំ)
១៨.សេង សារ៉េន អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (អនុគ្រោះរក្សាទុករោងគោ)
១៩.លោក តាប់ តន អាសយដ្ឋាននៅ ភូមិជ័យ សង្កាត់ទឹកវិល (ធ្វើតូបលក់ដូរ)

– ស្រុកអង្គរធំអនុញ្ញាតបាន ចំនួន០៣ករណី
១.អ្នកស្រី អ៊ុក ឡាំ អាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (ជួសជុលទ្រុងជ្រូករោងបបរបាយជ្រូក និងចាក់ដី)
២.លោក គុណ គឹម អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (តសំយាបធ្វើផ្ទះបាយ និងបង្គន់)
៣.លោក ឌឿន ចាន់ អាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (តសំយាបផ្ទះ)
សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង