**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ**មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បដិសេធចំពោះផ្សាយរបស់ RFA Khmer ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង**រាជរដ្ឋាភិបាល បន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ

ភ្នំពេញ៖ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពី«ការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ គោលបំណង ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងចំណោមប្រទេសនៃមហាអនុតំបន់មេគង្គ ដែលរួមមានប្រទេស ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម។

កិច្ចពិភាក្សា បានផ្តោតការយកចិត្តទុកដាក់ ទៅលើប្រធានបទរងសំខាន់ៗរួមមាន៖
-ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយ ( building climate and disasters resilience)
-ការសម្របសម្រួលហិរញ្ញប្បទានដែលគាំទ្រ និងលើកទឹកចិត្តដល់អាជីវកម្មដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ (Facilitating low carbon transition)
-ការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការធ្វើកសិកម្មឆ្លាតវៃ(promoting climate-smart landscapes)
-ការលើកកម្ពស់គុណភាពបរិស្ថានតាមរយៈការត្រួតពិនិត្យការបំពុល និងការគ្រប់គ្រងសំណល់(Enhancing Environmental Quality through pollution control and waste management
-ការប្រើប្រាស់នូវប្រពន្ធ័បច្ចេកវិទ្យា ឌីជីថល ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង និរន្តភាពបរិស្ថាន (Deploying Digital Technologies for climate action and environmental sustainability)
-ការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ធន់នឹងការប្រែប្រួលអាកាសធាតុ និង ការរៀបចំហិរញ្ញវត្ថុធន់នឹងហានិភ័យដែលបង្កមកពីគ្រោះហន្តរាយ (innovation climate and disaster risk financing instruments

ក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណទី បានថ្លែងថា កម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាឆ្នាំ២០២៣-២០២៨» កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធសាស្រ្តនេះគឺជាផែនទីចង្អុលផ្លូវ និងជាផែនការសកម្មភាពជាអាទិភាព ដើម្បីធានាបាននូវនិរន្តភាពបរិស្ថាន ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកម្ពស់សេដ្ឋកិច្ចបៃតង ដើម្បីឆ្ពោះទៅ សម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះផ្តោតទៅលើភាពស្អាត បៃតង និងចីរភាព។ ចំពោះភាពស្អាត យើងផ្តោតទៅលើ ការត្រួតពិនិត្យការបំពុល តាមរយៈការបំពាក់នូវប្រពន្ធ័ត្រួតពិនិត្យការបំពុលទំនើប និងការធ្វើអោយប្រសើរឡើង នូវការវាយតំលៃហេតុប៉ះពាល់បរិស្ថាន។ ចំពោះភាពបៃតង យើងផ្តោតទៅលើការដាំដើមឈើ ដើម្បីធានាបាននូវការគ្រប់គ្រង តំបន់ការពារធម្មជាតិប្រកបដោយនិរន្តភាព និងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។ និងចុងក្រោយគឺ និរន្តភាព យើងផ្តោតទៅលើការត្រួតពិនិត្យអនុលោមភាព ការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វេទិកាដ៏មានសារៈសំខាន់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ ក្រុមការងារនៃប្រទេសនៃមហាអនុតំបន់មេគង្គ នឹងជួបជជែកពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ដើម្បីប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅ និរន្តភាពបរិស្ថាន និង សកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរួមគ្នាពុះពារនូវបញ្ហាប្រឈមនានា ដើម្បីកសាងនូវអនាគត ដ៏ភ្លឺស្វាង សំរាប់មហាអនុតំបន់មេគង្គ។

ក្រៅពីប្រតិភូបណ្តាប្រទេសមហាអនុតំបន់មេគង្គ សិក្ខាសាលាអន្តរជាតិនាពេលនេះ ក៏មានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស និងប្រទេសដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ មួយចំនួន រួមមានប្រទេសដាណឺម៉ាក,អាល្លឺម៉ង់ ,សិង្ហបុរី,ហ្វីលីពីន, មជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានអន្តរជាតិនៃក្រសួងបរិស្ថាន និងអេកូឡូស៊ីចិន, ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធអាស៊ាន នៃប្រទេសចិន និងការិយាល័យកិច្ចសហប្រតិបត្តិការបរិស្ថាន និងអេកូឡូស៊ីខេត្តយូណាន, មជ្ឍមណ្ឌលអាស៊ាន នៃក្រសួងធនធានធម្មជាតិឡាវ មជ្ឍមណ្ឌលជីវចម្រុះឡាវ នាយកដ្ឋានប្រែប្រួលអាកាសធាតុថៃ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង