**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ**មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បដិសេធចំពោះផ្សាយរបស់ RFA Khmer ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង**រាជរដ្ឋាភិបាល បន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ**លោកជំទាវបណ្ឌិត ជា សិរី៖ សុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ឃើញថាប្រាក់ចំណេញធ្លាក់ចុះ ប៉ុន្ដែស្ថានភាពនៅរឹងមាំនៅឡើយ**ទេសាភិបាលធនាគារជាតិ៖ ការរៀបចំឥណទានឡើងវិញ ផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិ**កូរ៉េខាងត្បូង និងសិង្ហបុរី ព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំក្រោយ

ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រី​រាជការបន្ថែម

ភ្នំពេញ៖ ដើម្បីធានាដល់ការវិវត្តិទាំងសមត្ថភាព ទាំងវឌ្ឍនភាពព័ត៌មាន ឆ្ពោះទៅកាន់ការរៀបចំប្រព័ន្ធរដ្ឋបាលដែលមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ​ ក្រសួងមុខងារសាធារណៈ រៀបចំការបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន រយៈពេលមួយថ្ងៃពេញ។

វគ្គបណ្តុះបណ្តាលនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធល្អៗ ប្រកបដោយឧត្តមានុវត្តន៍ និងនវានុវត្តន៍ និងការគ្រប់គ្រងបទពិសោធដែលអង្គភាពនីមួយៗ បានអនុវត្តន៍នាពេលកន្លងមក ព្រមទាំងសិក្សាពីគោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃកិរិយាបថរបស់មន្ត្រីរាជការ ព្រមទាំងសិក្សាអំពីលំហូរនៃការអនុវត្តការងារ ការរៀបចំលិខិតរដ្ឋបាល ក៏ដូចជាបំណែងចែកភារកិច្ច និងរចនាសម្ព័ន្ធរបស់អង្គភាពនៃក្រសួងមុខងារសាធារណៈ និងសិក្សាស្វែងយល់ពីច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការនៃការវិវត្តន៍អាជីព និងកិច្ចការងារផ្សេងៗរបស់មន្ត្រីរាជការស៊ីវិល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ មានការរៀបចំបទបង្ហាញចំនួន១០​ រួមមាន៖ ១)​គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ ២)ការវិវត្តន៍អាជីព និងអត្ថប្រយោជន៍មន្ត្រីរាជការស៊ីវិល ៣)តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន ៤)តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ៥)តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានប្រព័ន្ធគ្រ​ប់គ្រងមន្ត្រីតាមឌីជីថល ៦)តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ៧)តួនាទី និងភារកិច្ចរបស់អគ្គាធិការដ្ឋាន ៨)តួនាទី និងភារកិច្ចរបស់សាលាភូមិន្ទរដ្ឋបាល ៩)តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ១០)តួនាទី និងភារកិច្ចនាយកដ្ឋានសវនកម្មផ្ទៃក្នុង ៕

 

អត្ថបទដែលជាប់ទាក់ទង