**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ**មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បដិសេធចំពោះផ្សាយរបស់ RFA Khmer ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង**រាជរដ្ឋាភិបាល បន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ**លោកជំទាវបណ្ឌិត ជា សិរី៖ សុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ឃើញថាប្រាក់ចំណេញធ្លាក់ចុះ ប៉ុន្ដែស្ថានភាពនៅរឹងមាំនៅឡើយ**ទេសាភិបាលធនាគារជាតិ៖ ការរៀបចំឥណទានឡើងវិញ ផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិ**កូរ៉េខាងត្បូង និងសិង្ហបុរី ព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំក្រោយ

លោកជំទាវ ប៉ុណ្ណ សំខាន់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ គណៈកម្មាធិការខេត្តបន្ទាយមានជ័យ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនដល់លោក-លោកស្រី ស្ថាប័នពាក់ព័ន្ធវិញខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ប្រារព្ធឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកស្រី រស់ សុផានី បានរាយការណ៍សង្ខេបពីវឌ្ឍនៈភាពរបស់ខេត្តបន្ទាយមានជ័យ និងកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយរដ្ឋបាលខេត្តតែងតែបានខិតខំយកចិត្តទុកដាក់ ពុះពារការងារនានាជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយមានការចូលរួមពីគ្រប់តួ អង្គពាក់ព័ន្ធ ក្នុងការជំរុញអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ជាពិសេស ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ ការធ្វើអធិការកិច្ចអត្ថពលករបរទេស បទល្មើសសេដ្ឋកិច្ចនិងបទល្មើសផ្សេងៗទៀត។ល។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះផងដែរលោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ ក៏បានធ្វើការជំរុញណែនាំទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ផ្ដោតការយកចិត្តទុកដាក់ទៅនឹងបទបង្ហាញ។

លោកជំទាវ ក៏បានលើកឡើងផងដែរថា កិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រេចជោគជ័យទៅបាន លុះត្រាតែមានកិច្ចសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសកងកម្លាំងមានសមត្ថកិច្ច។ ដោយយើងត្រូវតាមដានរាល់ព័ត៌មានក៏ដូចជាសាកសួរនៅជនរងគ្រោះពាក់ព័ន្ធករណីជួញដូរមនុស្ស ដោយសម្ភាសន៍រកព័ត៌មានពាក់ព័ន្ធ ដើម្បីស្វែងរកនៅពេលខ្យល់ដែលអូសទាញទៅក្នុងអំពើជួញដូរមនុស្សនេះ ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង៕    

អត្ថបទដែលជាប់ទាក់ទង