**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ

អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់ ត្រូវបាន​​​​​​​​​​​​​សម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចូលជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់ ស្ថិតនៅភូមិតាប៉ាង និងភូមិគោកតាចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី­លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង លោកអភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង លោកស្រី វ៉ាន ស្រីឡែន អង្គការអ្នកត្រួសត្រាយអង្គរ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំង២ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្រីសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គការអ្នកត្រួសត្រាយអង្គរ ដែលបានផ្តល់នូវសមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាល ប្រកបដោយចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តសៀមរាប។ ទឹកចិត្តទាំងនេះនឹងធ្វើឲ្យយើងខ្ញុំចងចាំហើយចារជាប់ក្នុងចិត្តព្រមទាំងចារិកទុកជាប្រវត្តិសាស្រ្តនូវកេរ្តិ៍តំណែលដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនេះជាប់ជានិច្ច។

ជាមួយគ្នានេះដែរលោកស្រី អភិបាលរងខេត្ត ក៏បានយកចិត្តទុកដាក់ផងដែរ ផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបានដាក់ចេញនូវវិធានគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍសាលារៀននៅគ្រប់មូលដ្ឋាន ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមានដូចជា អគារសិក្សា ទីចាត់ការ បណ្ណាល័យ សួនច្បារ និងសមិទ្ធផលផ្សេងៗទៀត សំដៅលើកកម្ពស់វិស័យអប់រំ។ ក្នុងន័យនេះ សមិទ្ធផលអាគារសិក្សាថ្មីដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមបំពេញបន្ថែមនូវបន្ទប់សិក្សាក្នុង សាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់។

លោកស្រី អភិបាលរងបានបន្ថែមទៀតថា លោកស្រីសង្ឃឹមយ៉ាងមុតមាំថា អគារសិក្សាថ្មីនេះ នឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ក្នុងការបំពេញការងារ និងការសិក្សាប្រចាំថ្ងៃ។ ជាមួយគ្នានេះ លោកស្រីបានសំណូមពរចំពោះ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារ ស្របតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឲ្យការងារអប់រំដល់ សិស្សានុសិស្សឆ្លើយតបទៅនឹងចតុស្តម្ភទាំងបួនរបស់វិស័យ អប់រំជាតិ ដោយលោកគ្រូ អ្នកគ្រូ ត្រូវបញ្ចេញសមត្ថភាព បង្រៀន និងអប់រំសិស្សឲ្យបានល្អក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ ជាតម្រូវការដែលកុមារ និងយុវជនទាំងអស់ត្រូវការ ដោយប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះឲ្យបានល្អ គង់វង្សយូរអង្វែងតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង