**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ**មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បដិសេធចំពោះផ្សាយរបស់ RFA Khmer ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង**រាជរដ្ឋាភិបាល បន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ**លោកជំទាវបណ្ឌិត ជា សិរី៖ សុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ឃើញថាប្រាក់ចំណេញធ្លាក់ចុះ ប៉ុន្ដែស្ថានភាពនៅរឹងមាំនៅឡើយ**ទេសាភិបាលធនាគារជាតិ៖ ការរៀបចំឥណទានឡើងវិញ ផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិ

ក្រសួងសាធារណការ បើកកិច្ចប្រជុំថ្នាក់ដឹកនាំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ សំដៅធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព ដើម្បីកំណត់យន្តការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ការកំណត់ដីចំណីផ្លូវតាមប្រភេទនៃបណ្តាញផ្លូវថ្នល់ វិធានការទប់ស្កាត់ ការពារ និងលុបបំបាត់បាតុភាពទន្ទ្រានកាន់កាប់យកដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការថែទាំផ្លូវឱ្យមានអាយុកាលប្រើប្រាស់សមស្របទៅតាមកម្រិតស្តង់ដារបច្ចេកទេសកំណត់។

សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រុមការងារពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសរួចរាល់ បន្ទាប់មកនឹងត្រូវប្រជុំពិនិត្យ ពិភាក្សានិងសម្រេចចុងក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី មុននឹងបន្តនីតិវិធីតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធានាថានៅពេលដែលអនុក្រឹត្យនេះចេញទៅនឹងមានការឯកភាពគ្នាពីក្រសួង សា្ថប័នពាក់ព័ន្ធ ព្រមទាំងអាចយកទៅអនុវត្តបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង