**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង

ភ្នំពេញ៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ដឹកនាំអាជ្ញាធរក្រុង ស្រុក ដែលមានភូមិសាស្ត្រតាមដងស្ទឹងសែន និងកងកម្លាំងប្រដាប់អាវុធទាំង៣ ក៏ដូចជាប្រជាសហគមន៍ ធ្វើការដកហូតយកមករក្សាទុក និងមួយចំនួនទៀតបានដុតបំផ្លាញចោល ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំតាមដងស្ទឹងសែន។

លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

ក្រោយទទួលបានបទបញ្ជា លោកបានដឹកនាំអាជ្ញាធរក្រុងព្រះវិហារ និងអាជ្ញាធរស្រុក ដែលមានភូមិសាស្ត្រតាមដងស្ទឹងសែន ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាសហគមន៍ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំតាមដងស្ទឹងសែន ជាលទ្ធផលបានដកហូតឧបករណ៍នេសាទខុសច្បាប់បានជាច្រើនតោន យកមករក្សាទុក និងមួយចំនួនទៀតបានដុតបំផ្លាញចោល ក៏ដូចជាបានព្រលែងកូនត្រីជាច្រើនលានក្បាលផងដែរ។

លោក អ៊ុក គឹមសាន បានអះអាងថា ក្រៅពីការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន លោកក៏បានដឹកនាំក្រុមការងារចុះអប់រំណែនាំដល់ប្រជាពលរដ្ឋចំណាកស្រុក មកពីខេត្តកំពង់ធំ ខេត្តសៀមរាប ដែលបានមកសង់កូនខ្ទមរស់នៅបែបអាណាធិបតេយ្យតាមទំនប់ស្ទឹងសែន ប្រកបរបរនេសាទខុសច្បាប់ ឲ្យពួកគាត់រុះរើខ្ទមចេញ និងត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន។

លោកបានបន្ដថា ផលលំបាកទៅថ្ងៃខាងមុខ បើយើងទាំងអស់គ្នាមិនចូលរួមក្នុងការទប់ស្កាត់បទល្មើស និងមានគម្រោងការពារតាមដងស្ទឹងសែនទេ ធនធានជលផលនឹងមានការបាត់បង់អស់។

លោកកត់សម្គាល់ថា នៅពេលដែលទំនប់អាងទឹករក្សាសាងសង់រួចនៅឆ្នាំ២០២៣ បានធ្វើឲ្យធនធានជលផលមានការកើនឡើង ប៉ុន្តែក្នុងឆ្នាំ២០២៤នេះ ដោយមានអ្នកចំណាកស្រុកមកពីតាមបណ្តាលខេត្តផ្សេងៗ មកធ្វើការនេសាទដោយខុសច្បាប់ ដោយប្រើឧបករណ៍នេសាទបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យធនធានមច្ឆាជាតិមានការធ្លាក់ចុះ ដូច្នេះត្រូវគម្រោងថែរក្សាដងស្ទឹងសែននេះឲ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង