**គណៈប្រតិភូធុរកិច្ចអាមេរិក ចាប់អារម្មណ៍នាំចេញផលិតផលកសិកម្មរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ**ក្រសួងការបរទេសចិន៖ អនុវត្តសមិទ្ធផលរបស់កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិក ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងអាហ្វ្រិក**សម្តេចតេជោ ហ៊ុន សែន៖ កូរ៉េ-កម្ពុជា ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណជា ៨,០០០នាក់**ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ លក្ខណៈពិសេសមួយ របស់ក្រសួងមុខងារសាធារណៈគឺ សុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ**ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពពន្ធនាគារខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង**គណៈមេធាវី ជូនដំណឹងស្តីពីការបើកឱ្យឃោសនាបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១**រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណ ត្រូវបានរៀបចំរួចរាល់**អភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ នៅរសៀលថ្ងៃនេះ**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជម្រុញឲ្យអង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”**អ្វីទៅជា Database និង Database Management System?**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយឧត្តមមន្រ្តីអាស៊ានចិន**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ**ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រី​រាជការបន្ថែម**អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរស្រុកឱរ៉ាល់ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ**ខេត្តស្វាយរៀង នឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ ខាងមុខ

ឯកឧត្តម សួស យ៉ារ៉ា ទទួលបានគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូតរបស់ប្រធានាធិបតីនៃប្រទេសហុងគ្រី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានទទួលគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត (The Officers’ Cross of the Order of Merit of the Republic of Hungry) ផ្តល់ជូនដោយ ឯកឧត្តមបណ្ឌិត តាម៉ាស ស៊ុលីយុក (Tamás SULYOK) ប្រធានាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសដ៏វិសេសនៃថ្ងៃបុណ្យជាតិរបស់ប្រទេសហុងគ្រី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីអបអរសាទរនេះ ឯកឧត្តមបណ្ឌិត Tobor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) បានលើកឡើងថា គ្រឿងឥស្សរិយយសនេះផ្តល់ជូនជនជាតិហុងគ្រី និងជនបរទេស ដែលមានស្នាដៃក្នុងការអភិវឌ្ឍជាតិ និងសកលលោក។ ឯកឧត្តមបានបន្ថែមថា ឯកឧត្តម សួស យ៉ារ៉ា បានចូលរួមចំណែកនៅក្នុងការពង្រឹងពង្រីក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ល្អររវាងហុងគ្រី និងកម្ពុជា។

ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ក្នុងការទទួលស្គាល់ស្នាដៃការងារការទូតកន្លងមករបស់ឯកឧត្តម និងគូសបញ្ជាក់ថា ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺលើសពីកិត្តិយសសម្រាប់ឯកឧត្តម ប៉ុន្តែជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏រឹងមាំ ស៊ីជម្រៅនៃប្រទេសទាំងពីរ ដែលបានកសាងឡើងដោយអ្នកដឹកនាំជំនាន់មុន និងបច្ចុប្បន្ន និងឥស្សរជនសំខាន់ៗ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ក្នុងការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព និងភាពជាដៃគូជាមួយប្រទេសហុងគ្រី ក្រោមការដឹកនាំដ៏ពិសេសរបស់នាយករដ្ឋមន្រ្តី Viktor Orban និងក្រុមការងារដែលមានសមត្ថភាពក្នុងរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ។

ឯកឧត្តម សួស យ៉ារ៉ា សង្ឃឹមថា កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងបច្ចេកវិជ្ជា នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពតាមរយៈការងារការទូតសភា ៕

អត្ថបទដែលជាប់ទាក់ទង