**ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ លក្ខណៈពិសេសមួយ របស់ក្រសួងមុខងារសាធារណៈគឺ សុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ**ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពពន្ធនាគារខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង**គណៈមេធាវី ជូនដំណឹងស្តីពីការបើកឱ្យឃោសនាបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១**រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណ ត្រូវបានរៀបចំរួចរាល់**អភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ នៅរសៀលថ្ងៃនេះ**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជម្រុញឲ្យអង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”**អ្វីទៅជា Database និង Database Management System?**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយឧត្តមមន្រ្តីអាស៊ានចិន**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ**ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រី​រាជការបន្ថែម**អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរស្រុកឱរ៉ាល់ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ**ខេត្តស្វាយរៀង នឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ ខាងមុខ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចក្រុមហ៊ុន Hisense**លោកជំទាវ ប៉ុណ្ណ សំខាន់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សោម វិសាល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបឯកឧត្តម កាណាត់ ទូមីសហ្ស ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរឯកឧត្តម កាណាត់ ទូមីសហ្ស ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មី ប្រចាំកម្ពុជា និងបានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតកាហ្សាក់ស្ថាន ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរបានពិនិត្យការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ ពាក់ព័ន្ធនឹងការចាប់ផ្តើមពិភាក្សាគ្នាទ្បើងវិញ លើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការដ៏សំខាន់មួយសម្រាប់ការពិភាក្សាគ្នារិះរកមធ្យោបាយ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតរវាងប្រទេសទាំងពីរ។

ទន្ទឹមនេះ ភាគីទាំងពីរក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង