**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”**អ្វីទៅជា Database និង Database Management System?**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយឧត្តមមន្រ្តីអាស៊ានចិន**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ**ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រី​រាជការបន្ថែម**អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរស្រុកឱរ៉ាល់ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ**ខេត្តស្វាយរៀង នឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ ខាងមុខ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចក្រុមហ៊ុន Hisense**លោកជំទាវ ប៉ុណ្ណ សំខាន់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បិទវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក**គណៈកម្មការទី៩ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ចំនួន២**គ.ជ.ប ប្រកាសលទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំបួន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤**ឆៀកចល័តនៅខេត្តកែប ឧត្តរមានជ័យ ស្ទឹងត្រែង កំពុងបន្តផ្តល់សេវាថ្ងៃទី ១៣ កញ្ញា**ប្រជាជនស៊ីរីរំលឹកឡើងវិញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើខេត្តកណ្តាល**ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំគណ:ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកម្មវិធីបើកវេទិកាជាផ្លូវការចំនួនពីរ នៅសាធារណរដ្ឋប្រជាមានិតចិន**ចរាចរណ៍នៅខេត្តហៃណាន របស់ប្រទេសចិន ចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ បន្ទាប់ពីព្យុះទីហ្វុង Yagi បានវាយប្រហារ**នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា

បណ្ឌិត ជិន ម៉ាលីន អញ្ជើញបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ”

   

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ដោយទទួលការអនុញ្ញាតពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ” ក្នុងបរិបទវិវាទរដ្ឋប្បវេណី។ ពិធីនេះ មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា និងដោយមានការចូលរួមពី ចៅក្រមតុលាការកំពូល, ចៅក្រមនៃសាលាឧទ្ធរណ៍តំបន់ទាំងបួន, ចៅក្រមមកពីសាលាសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស និងសមាជិកក្រុមការងារ TWG សរុបចំនួន ៩០ រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និង JICA និងដោយការសម្របសម្រួលពី បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយមានគោលបំណងសំខាន់ចំនួន២ គឺ៖ (ទី១)-ដើម្បីជាការពង្រឹង និងលើកកម្ពស់សមត្ថភាពចៅក្រម ដែលកំពុងបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលបន្ត និង(ទី២)-ចូលរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់គុណភាពនៃសេចក្តីសម្រេចរបស់តុលាការ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីគុណតម្លៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ JICA តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នេះ ដែលបានអនុវត្តរយៈពេលជាង ២៤ឆ្នាំកន្លងមកហើយ គិតចាប់តាំងពីការអនុវត្តជំហានទី១ នៅឆ្នាំ១៩៩៩ មកដល់ពេលបច្ចុប្បន្នឈានដល់ការអនុវត្តជំហានទី៦ នេះ បានធ្វើការកសាងនូវប្រព័ន្ធច្បាប់រដ្ឋប្បវេណីមួយយ៉ាងពេញលេញដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី ៕

អត្ថបទដែលជាប់ទាក់ទង