**អភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ នៅរសៀលថ្ងៃនេះ**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជម្រុញឲ្យអង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”**អ្វីទៅជា Database និង Database Management System?**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយឧត្តមមន្រ្តីអាស៊ានចិន**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ**ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រី​រាជការបន្ថែម**អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរស្រុកឱរ៉ាល់ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ**ខេត្តស្វាយរៀង នឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ ខាងមុខ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចក្រុមហ៊ុន Hisense**លោកជំទាវ ប៉ុណ្ណ សំខាន់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បិទវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក**គណៈកម្មការទី៩ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ចំនួន២**គ.ជ.ប ប្រកាសលទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំបួន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤**ឆៀកចល័តនៅខេត្តកែប ឧត្តរមានជ័យ ស្ទឹងត្រែង កំពុងបន្តផ្តល់សេវាថ្ងៃទី ១៣ កញ្ញា**ប្រជាជនស៊ីរីរំលឹកឡើងវិញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើខេត្តកណ្តាល

អាជ្ញាធរខេត្តកណ្ដាល ជំរុញឱ្យរដ្ឋបាលស្រុកស្អាង បន្តខិតខំបំរើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងជូនពលរដ្ឋនៅមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលស្រុកស្អាង ដើម្បីបង្កើនភាពស្និតស្នាល ពង្រឹងលើការបម្រើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅប្រកបដោយភាពសុខសាន្ត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរស្រុកស្អាង ត្រូវខិតខំធ្វើការដោះស្រយជាបន្ទាន់ទៅលើបញ្ហាផ្គត់ផ្គង់សេវាទឹកស្អាត ពីព្រោះវាគឺជារឿងសំខាន់ ហើយក៏ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះអាជ្ញាធរស្រុកត្រូវយកចិត្តទុកដាក់ខ្ពស់ ជំរុញដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតធ្វើការកែលម្អឱ្យបានលឿន ទាន់ពេលវេលា បើធ្វើមិនបានត្រូវរកដៃគូសហការថ្មី ដើម្បីលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែពីលើនេះ អាជ្ញាធរស្រុក ភូម-ឃុំ ក៏ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់នានានៅមូលដ្ឋានឱ្យអស់ និងឆាប់រហ័ស កុំទុកឱ្យរ៉ាំរ៉ៃត្រូវតែខិតខំដោះបញ្ចប់ឱ្យអស់ទាំងបញ្ហាតូច និងបញ្ហាធំ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរស្រុកស្អាង ត្រូវយកចិត្តទុកដាក់ទៅលើផែនការអភិវឌ្ឍក្នុងមូលដ្ឋានខ្លួន ត្រូវពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងថវិការអភិវឌ្ឍន៏មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព រាល់ការស្នើគម្រោង ទៅក្នុងផែនការ ៣ឆ្នាំ រំកិល និងផែនការ ៥ឆ្នាំ ត្រូវតែមានភាពច្បាស់លាស់ ជាគម្រោងដែលជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បញ្ហាសំខាន់ចំពោះរាល់បញ្ហាទឹកដកតាមផ្លូវ ផ្លូវខូចតិចតួច កុំចាំថវិកាគម្រោងត្រូវទទួលដោះស្រាយជាបន្ទាន់ជៀសវាងមានការថ្នាំងថ្នាក់ពីមហាជន។ ជាងនេះទៅទៀតអាជ្ញាធរស្រុក ត្រូវដឹកនាំមន្ត្រីរាជការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អឆាប់រហ័ស ពិសេសសេវារដ្ឋបាល កុំទុកចោលរហូតដល់មានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដោយឡែកសេវាសាធារណៈលើការអភិវឌ្ឍ សំដៅដល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវទឹក ផ្លូវគោក ស្ពាន លូ ប្រឡាយ អាជ្ញាធរត្រូវធ្វើការគិតគូរដោះស្រាយឱ្យបានល្អ បញ្ហាប្រឡាយដែលមានបញ្ហាកក់ស្ទះត្រូវស្ដារជាបន្ទាន់ ដើម្បីរំដោះទឹកកុំឱ្យមានការលិចលង់ នៅក្នុងរដូវវស្សានេះ ហើយត្រូវអប់រំណែនាំប្រជាពលរដ្ឋបញ្ឈប់ការចូលមករស់នៅលើប្រឡាយតទៅទៀត ពីព្រោះជារឿងខុសច្បាប់ និងមានគ្រោះថ្នាក់ផងដែរ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានគាំទ្រ លើកទឹកចិត្តឱ្យគណៈបញ្ជាការឯកភាពស្រុក ត្រូវចាត់វិធានការច្បាប់លើបញ្ហាគ្រឿងញៀន ក្មេងទំនើង ដែលបានបង្ករអសន្តិសុខ បំផ្លាញដល់ក្រុមគ្រួសារ សង្គមជាតិ និងបុគ្គលខ្លួនឯងផ្ទាល់ អាចបង្កជាអំពើហិង្សាដល់អ្នកនៅជុំវិញទៀតផង ដូច្នេះត្រូវសហការគ្នាធ្វើការស្រាវជ្រាវចុះបង្ក្រាប់ឱ្យអស់គ្រប់ទីតាំងដែលសង្ស័យទាំងនៅទីប្រជុំជន និងជនបទ។ បញ្ហាល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបន្តបង្ក្រាបឱ្យអស់ពីមូលដ្ឋានផងដែរ ដោយប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ព្រោះល្បែងស៊ីសងខុសច្បាប់បានធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងនៅមូលដ្ឋាន។

ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាដើមចងធ្វើឱ្យអាយុជីវិតរបស់ប្រជាពលរដ្ឋបាត់បង់ជាច្រើននាក់ ពោលគឺខេត្តកណ្ដាលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ជារឿងដែលគួរឱ្យសោកស្ដាយ ក្នុងករណីនេះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់កងកម្លាំងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមផ្លូវគោលដៅដើម្បីធ្វើការផាកពិន័យអ្នកដែលបើកបរមិនគោរពច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាបច្ចុប្បន្ន អ្នកមិនពាក់មួកមានជាង ៦៥% ហើយអ្នកជិះម៉ូតូមានប្រមាណ ៨០% ដូច្នេះកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើផាកពិន័យ អប់រំណែនាំ ជំរុញឱ្យប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ពាក់មួកសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរិតចរាចរណ៍ កាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង