**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន**ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou ខេត្តហឺណាន់ ប្រទេសចិន**សម្តេច ហ៊ុន សែន៖ កម្ពុជាសំឡឹងឃើញអាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុង**សម្តេចប្រធានព្រឹទ្ធសភា ចែករំលែកមេរៀនចំនួន២ ដែលអាស៊ាន កំពុងធ្វើដើម្បីការពារសុខសន្តិភាព និងជំរុញវិបុលភាព ឆ្លើយតបនឹងការព្រួយបារម្ភ នៃការវិវឌ្ឍ នៃស្ថានភាពពិភពលោក

ប្រកាសដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ឱ្យកាន់តែនៅជិតបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្ដាល ប.ស.ស. ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU) ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគមនិយោជក សហជីព សមាគម អង្គការសង្គមស៊ីវិល សិល្បករ សិល្បការិនី អ្នករត់ម៉ូតូកង់បី និងតំណាងរដ្ឋបាលផ្សារ សរុបប្រមាណជាង ៣០០នាក់។

នៅក្នុងពិធីប្រកាសជាផ្លូវការនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. នេះ គឺជាជំហានបន្តថ្មីមួយ ដែលអាចបង្ខិតសេវារបស់ ប.ស.ស. កាន់តែទូលំទូលាយ និងខិតទៅកាន់តែគៀកប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅ ក្នុងនោះរួមមាន ម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើង, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជី និងទទួលបានប័ណ្ណសមាជិក ប.ស.ស. ភ្លាមៗនៅនឹងកន្លែង។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្ដថា តាមរយៈគម្រោងនេះ នឹងក្លាយជាយន្តការអនុវត្តន៍យូរអង្វែងទៅមុខទៀតរបស់ ប.ស.ស. ព្រោះជាផ្នែកមួយជួយជំរុញឱ្យចំនួនសមាជិក ប.ស.ស. បន្តកើនឡើងជាបន្ដបន្ទាប់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ និងឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក Koen EVERAERT អនុប្រធានសហប្រតិបតិ្តការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងពិធីប្រកាសអនុវត្តគម្រោងនេះ បានសម្ដែងក្ដីរីករាយចំពោះការរីកចម្រើននៃប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ព្រមទាំងគម្រោងការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. នាពេលនេះ ជាការផ្ដល់នូវទំនុកចិត្ត និងភាពងាយស្រួលបន្ថែមទៀត ដល់ការធានាបាននូវសុខុមាលភាពរបស់កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។

លោក Koen EVERAERT បានបន្ថែមទៀតថា សហភាពអ៊ឺរ៉ុប តាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO) នឹងបន្ដកិច្ចសហការជាមួយកម្ពុជា ដើម្បីជួយពង្រឹងបន្ថែមទៀត ដល់ប្រព័ន្ធសន្ដិសុខសង្គមមួយនេះ ឱ្យកាន់តែរីកចម្រើន ហើយសង្ឃឹមថាប្រជាពលរដ្ឋកាន់តែច្រើនដែលពុំទាន់ចូលរួមក្នុងប្រព័ន្ធនេះ នឹងចូលរួមកាន់តែច្រើនបន្ថែមទៀតតាមរយៈគម្រោងមួយនេះ។

ជាមួយគ្នានេះ លោកស្រី Xiaoyan QIAN នាយិកានៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ ក៏បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលនាំមុខគេក្នុងចំណោមប្រទេសទាំង៥ក្នុងអាស៊ាន ដែលបានចូលរួមអនុវត្តយ៉ាងល្អប្រសើរក្នុងការអនុវត្តរបបសន្ដិសុខសង្គម តាមរយៈកិច្ចសហការជាមួយគ្នាក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ។

លោកស្រី Xiaoyan QIAN ក៏បានអំពាវនាវដល់ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បន្តពង្រឹងការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមរបស់ខ្លួន និងពង្រីកការគ្របដណ្តប់សន្តិសុខសង្គមដល់គ្រប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងលើគម្រោងនេះ ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) បានពិភាក្សាកំណត់ការចុះបញ្ជីចល័តនៅគោលដៅធំៗចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តសៀមរាប ដែលមានទីតាំងសរុបចំនួន ២៧ កន្លែង៕

អត្ថបទដែលជាប់ទាក់ទង