**ពាណិជ្ជកម្មបរទេសរបស់ចិនប្រកាសភាពធន់ បើទោះបីជាបរិយាកាសខាងក្រៅមានការប្រកួតប្រជែងក៏ដោយ**ស្លាប់​១​នាក់ និង​របួស​២​នាក់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់**ប្រមុខការទូតចិន ​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន

ឧត្តមសេនីយ៍ឯក ស រដ្ឋា ណែនាំភ្នាក់ងារសន្ដិសុខឯកជននៅខេត្តព្រះសីហនុ រាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ក្នុងករណីសង្ស័យមានបទល្មើសកើតឡើង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុ ត្រូវចូលរួមសហការ និងរាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ពិសេសសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីសង្ស័យថា នៅទីតាំងដែលខ្លួនកំពុងបម្រើការងារមានបទល្មើសកើតឡើង សំដៅទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា។

ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចូលរួមចំនួន២២០រូប ស្រី៤រូប ដែលមកពីគ្រឹះស្ថានឯកជន ចំនួន៦៣ និងក្រុមហ៊ុនផ្តល់សេវាកម្ម ចំនួន ២៩ក្រុមហ៊ុន ទូទាំងខេត្តព្រះសីហនុ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា បានក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើននូវកិច្ចសហការល្អ ហើយអាចរាយការណ៍គ្រប់ប្រភេទនៃបទល្មើស ដូចជា ករណីគ្រឿងញៀន ជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ ក្មេងទំនើង ចោរកម្ម។

ឯកឧត្តម ជឿជាក់ថា ប្រសិនបើភ្នាក់ងារសន្ដិសុខឯកជន ដែលឆ្លងកាត់វគ្គបំប៉នជំនាញនេះ បង្កើននូវកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងករណីសង្ស័យមានអំពើល្មើសណាមួយដែលអាចកើតឡើង ច្បាស់ណាស់បទល្មើសនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នឹងកាន់តែមានការថយចុះ។

ឯកឧត្តម សង្កត់ធ្ងន់ថា ការងារសន្តិសុខឯកជននេះ ពិតជាមានសារៈសំខាន់ណាស់ ដែលម្ចាស់គោលដៅ និងអតិថិជន ក៏ដូចជាប្រជាពលរដ្ឋទូទៅទុកចិត្តបំផុត ព្រោះភ្នាក់ងារសន្តិសុខឯកជននៅផ្ទាល់ជាមួយពួកគាត់ ក្នុងការ ការពារសន្តិសុខ សុវត្ថិភាពផ្ទាល់តែម្តង។

សូមបញ្ជាក់ថា វគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជននេះ មានមុខវិជ្ជាចំនួន៨ រួមមាន៖ មេរៀនស្តីពី តួនាទី ភារកិច្ចភ្នាក់ងារសន្តិសុខឯកជន, មេរៀនស្តីពី កិច្ចសហការរវាងភ្នាក់ងារសន្តិសុខឯកជន ជាមួយសម្ថកិច្ច មូលដ្ឋាន, មេរៀនស្តីពី វិធីសាស្រ្តការពារគោលដៅ, មេរៀនស្តីពី ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុរបស់ភ្នាក់ងារ សន្តិសុខឯកជន, មេរៀនស្តីពី ការពិនិត្យ និងកន្លែងវិភាគកន្លែងកើតហេតុ, មេរៀនស្តីពី ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ ភ្នាក់ងារសន្តិសុខឯកជន, មេរៀនស្តីពី វិធានការ បង្ការការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញ ពីអគ្គិភ័យ និងមេរៀនស្តីពី ឧបសម្ព័ន្ធ សញ្ញាចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង