**ស្លាប់​១​នាក់ និង​របួស​២​នាក់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់**ប្រមុខការទូតចិន ​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន**ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou ខេត្តហឺណាន់ ប្រទេសចិន

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ចូលរួមពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី៥ កញ្ញានេះ បានអញ្ជើញចូលរួម ពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ ​សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១ ៦៦០ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

វិជ្ជាជីវៈមេធាវី ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌។ បេសកកម្មរបស់មេធាវី គឺចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស។ ទោះបីជាវិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈ សេរី និងឯករាជ្យ ប៉ុន្តែវិជ្ជាជីវៈនេះ ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ និងវិធានវិជ្ជាជីវៈ។ វិជ្ជាជីវៈមេធាវីនិយាយដោយឡែក ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួម លើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋតាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតកម្រៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ កម្មករនិយោជិត គ្រូបង្រៀនដោយឥតគិតកម្រៃ និងការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំភូមិ និងសាធារណជនទូទៅ។

រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាន កំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសបានឆ្លើយតបទៅនឹងកម្មភាពដែលបានកំណត់ក្នុងមុំទី៤ អាទិភាពការងារទី១ “លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ” ៕

អត្ថបទដែលជាប់ទាក់ទង