**សមាគមសិល្បៈករខ្មែរ គាំទ្រយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង!**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥**គណប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះជួបសំណេះសំណាលសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ បានប្រកាសថាយោធា អាម៉េរិក បានវាយប្រហារចូលទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់៣ទីតាំង ដោយជោគជ័យ**ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណនិងព្រះសង្ឃជាច្រើនព្រះអង្គទៀតបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនអង្គភាព និងថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ**សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ**ឯកឧត្តម ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?**រុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ**ត្រាំផ្អាកការវាយប្រហារលើអុីរ៉ង់ ដើម្បីផ្តល់ឱកាសចុងក្រោយសម្រាប់ការទូត**DGCA ព្រមានក្រុមហ៊ុន Air India ចំពោះការបំពានលើម៉ោងបម្រើការងាររបស់អ្នកបើកយន្តហោះ**ឥណ្ឌាអះអាងថា នឹងមិនស្តារសន្ធិសញ្ញាទឹកIndusវិញជាមួយប៉ាគីស្ថានឡើយ**ម៉ាឡេស៊ីបន្តដាក់ពន្ធប្រឆាំងក្នុងការលក់បញ្ចុះតម្លៃលើដែកនាំចូលពីចិន និងជប៉ុន**លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ**ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ**អ្នកឧកញ៉ា លី ឃុនថៃ បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**លោកDing Xuexiangអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨និងថ្លែងសុន្ទរកថា**រួមដៃគ្នាធ្វើការកសាងសន្តិភាពដោយយន្តការអភិបាលកិច្ចសកលក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល»**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់ ខណៈការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងនៅល្ងាចនេះ**អ៉ីស្រាអែល បានវាយតម្លៃថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានបង្អាក់ដំណើរការផលិតអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានយ៉ាងហោច ២ទៅ៣ឆ្នាំ**លោក ដូណាល់ ត្រាំ ថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ

លោកជំទាវ អ៊ឹម រចនា៖ ជោគជ័យដ៏ធំដែលកម្ពុជា​ សម្រេចបានក្នុងការអភិរក្សផ្សោត គឺកំណើនពី ៩២ក្បាល ដល់ ១០៥ក្បាល ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ

ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំ និងពិភាក្សាជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងឆ្មាំទន្លេ ដើម្បីពង្រឹងវិធានការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការផ្សព្វផ្សាយបន្តទៅកាន់សាធារណជន ទាំងជាតិនិងអន្ដរជាតិ។​ កម្មវិធីជួបសំណេះសំណាលនេះ មានការ​ចូលរួម​​ពី​​ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​ប្រធានរដ្ឋបាលជលផល លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស​ជលផល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅចំពោះមុខឆ្មាំទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចំនួន៤៤រូប លោកជំទាវ​អនុរដ្ឋលេខាធិការ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះមន្រ្តីឆ្មាំទន្លេ ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចដោយមិនខ្លាចការនឿយហត់ ឆ្លាស់វេនគ្នាការពារ និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់ការពារ ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ។ យ៉ាងណាកឰ៏ដោយ ការនេសាទដោយប្រើមងក្រឡាធំ និងឧបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅតែមាន និងអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។

លោកជំទាវ អ៊ឹម រចនា បានលើកទឹកចិត្ត និងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឆ្មាំទន្លេទាំងអស់ នឹងរួមសហការ​គ្នាដើម្បីពង្រឹងវិធានការការពារ និងអភិរក្សសត្វ​ផ្សោតទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីធានានិរន្តរភាពសត្វផ្សោតដែល់ជារតនសម្បត្តិរបស់ជាតិ សម្រាប់ទាក់​ទាញភ្ញៀវទេសចរណ៍ និងបង្កើនចំណូល​ដល់ប្រជាជននៅក្នុងមូលដ្ឋាន។

លោកជំទាវបញ្ជាក់បន្ថែមថា ជោគជ័យដ៏ធំដែលកម្ពុជា​សម្រេចបានក្នុងការអភិរក្សផ្សោត គឺកំណើនសត្វផ្សោតពីចំនួន ៩២ក្បាល ដល់ ១០៥ក្បាល ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលនេះ គឺជាសមិទ្ធផលជាទីមោទនៈសម្រាប់កម្ពុជា ដែលកើតចេញ​ពីកិច្ចខំប្រឹងប្រែងរបស់មន្រ្តីឆ្មាំទន្លេអភិរក្ស។

លោកជំទាវនឹងប្រឹងប្រែង​ឱ្យអស់ពីលទ្ធភាពនិងសមត្ថភាព ផ្សព្វផ្សាយពីការងារអភិរក្ស​សត្វផ្សោតនេះ ឱ្យបានទូលំទូលាយថែមទៀតទៅកាន់​សាធារណ​ជនឱ្យបានជ្រាបកាន់តែច្បាស់ ជាពិសេសអំពីតម្លៃនៃការលះបង់របស់​បងប្អូនឆ្មាំទន្លេនៅក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ៕

អត្ថបទដែលជាប់ទាក់ទង