**ប្រមុខការទូតចិន ​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន**ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou ខេត្តហឺណាន់ ប្រទេសចិន**សម្តេច ហ៊ុន សែន៖ កម្ពុជាសំឡឹងឃើញអាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុង

ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាអភិវឌ្ឍន៍ខេត្តនៅភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើន ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងការព្រួយបារម្ភថា ខ្លាចបាត់បង់ដីបួនខេត្ត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអភិវឌ្ឍន៍ខេត្តនៅភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើន ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះជនរួមជាតិយើងថា ខ្លាចបាត់បង់ដីបួនខេត្ត ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះជនរួមជាតិយើងថា ខ្លាចបាត់បង់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគឦសាននោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងខិតខំជំរុញការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងខិតខំជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានរួចរាល់ ពេលឆាប់ៗខាងមុខនេះផងដែរ»។

សម្ដេចធិបតី ក៏បានរម្លឹកថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាន កំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសបានឆ្លើយតបទៅនឹងកម្មភាពដែលបានកំណត់ក្នុងមុំទី៤ អាទិភាពការងារទី១ “លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ” ៕

អត្ថបទដែលជាប់ទាក់ទង