សម្តេចធិបតី៖ ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពមួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន៥ ដែលរួមមាន៖
១.ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ
២.ការលើកកម្ពស់គុណភាពអប់រំ
៣.ការលើកកម្ពស់សុខភាពសេវាសុខាភិបាល
៤.ការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន
៥.ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរ គឺជារឿងមួយដ៏សំខាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រគណៈមេធាវី ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ៕