**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ទៅឧបត្ថម្ភកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ**អភិបាលខេត្តកណ្ដាល ណែនាំដល់សិស្សនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»**ឯកឧត្តម សុខ លូ៖ ប្រសិនបើពលករខ្មែរធ្វើការនៅថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន**កម្ពុជាបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ**កម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុច ក្រោយបញ្ចប់កិច្ចប្រជុំ JBC**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ**លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ JBC កម្ពុជា-ថៃ**កិច្ចប្រជុំ JBC កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់**សម្ដេចតេជោ អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥**ថ្ងៃទី២នៃកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ**លិខិតរយលានអត្ថន័យ បញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!**កម្ពុជាឈ្នះក្តីលើថៃ ចំនួន២លើក នៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**សម្តេចធិបតី អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើ ប្រាសាទព្រះវិហារ ដល់កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមិថុនា**កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី**ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន**បណ្ឌិត​ ជា​ មុនីឫទ្ធិ​ ៖​ វចនានុក្រម​វប្បធម៌​ចិនជាមូលដ្ឋានគ្រឹះរបស់ជនបរទេសយល់ដល់ជម្រៅនៃអរិយធម៌៥០០០ឆ្នាំ​របស់ចិន**ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ

ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនសម្រាប់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក


ភ្នំពេញ៖ នាថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនសម្រាប់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដោយមាន ឯកឧត្តមវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនចូលរួមជាគណៈអធិបតី។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៥៦រូប មកពីមន្ទីរពេទ្យបង្អែកចំនួន៣ និងមណ្ឌលសុខភាពចំនួន១៨។

ជាមួយគ្នានេះ ឯកឧត្តមឱសថការី ឈី ហុង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការណែនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់មន្ត្រីសុខាភិបាល និងសិក្ខាកាមទាំងអស់ សូមឱ្យមន្ត្រីសុខាភិបាល និងសិក្ខាកាមទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាចម្បង ៕  

អត្ថបទដែលជាប់ទាក់ទង