**ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពពន្ធនាគារខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង**គណៈមេធាវី ជូនដំណឹងស្តីពីការបើកឱ្យឃោសនាបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១**រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណ ត្រូវបានរៀបចំរួចរាល់**អភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ នៅរសៀលថ្ងៃនេះ**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជម្រុញឲ្យអង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”**អ្វីទៅជា Database និង Database Management System?**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយឧត្តមមន្រ្តីអាស៊ានចិន**ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ**ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រី​រាជការបន្ថែម**អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរស្រុកឱរ៉ាល់ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ**ខេត្តស្វាយរៀង នឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ ខាងមុខ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចក្រុមហ៊ុន Hisense**លោកជំទាវ ប៉ុណ្ណ សំខាន់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បិទវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ឯកឧត្តម ទេព អស្នារិទ្ធ៖ សម្រាប់ការរស់នៅក្នុងសង្គមឌីជីថល ពលរដ្ឋម្នាក់ ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់៤

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា សម្រាប់ការរស់នៅក្នុងសង្គមឌីជីថល យើងម្នាក់ៗចាំបាច់ត្រូវពង្រឹងខ្លួនឯងជាអ្នកប្រើប្រាស់ព័ត៌មានឆ្លាតវៃដែលមានទំនួលខុសត្រូវ ដោយ ប្រជាពលរដ្ឋម្នាក់គឺជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗចំនួន៤ ។

ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ការសាយភាយព័ត៌មានក្លែងក្លាយគឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសកល។ ព័ត៌មានក្លែងក្លាយបានមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្តល់និងទទួលព័ត៌មាន ពោលគឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាAi ដែលកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោកចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ជាប់លាប់ និងខ្លាំងក្លា ក្នុងការកំណត់ដាក់ចេញនូវយន្តការ និងរិះរកមធ្យោបាយនានា សម្រាប់គាំទ្រដល់ការដាក់ចេញនូវវិធានការសមស្របដើម្បីឆ្លើយតប ទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព។

ឯកឧត្តម ទេព អស្នារិទ្ធ បន្ថែមថា ក្រសួងព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ ទន្ទឹងនេះដែរ ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួល ចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង។

ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» នៅចុងឆ្នាំ២០២៤ ក្នុងគោលបំណងកាត់បន្ថយជាអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គោលដៅនៃយុទ្ធនាការនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ នៅពេលប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសមុនការចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន ពេលនោះយើងម្នាក់ៗនឹងអាចរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុល ចេញពីក្នុងលំហព័ត៌មានរបស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងសង្គម ព្រមទាំងបញ្ជៀសការខាតបង់ពេលវេលា ប្រាក់កាស និងព្យសនកម្មនានាដែលអាចមានជាយថាហេតុ ដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិយើង។ ដូច្នេះ យើងចាំបាច់ត្រូវចូលរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រគល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋ ជាអតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋជាអតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ។ ទីតាំងអតីតបុរី វី អាយ ភី នៅពេលនេះ ត្រូវបានកាត់ចូលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាអតិថិជនបុរី វី អាយ ភី នេះដែរ គឺដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យ របស់ប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា «ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ»។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នៅតែបន្តជួយសម្របសម្រួល ដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។

គួរជម្រាបថា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ ក្រុងកំពង់សោមនេះ គឺត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយទាំង៥នេះត្រូវប្រែមកសង្កាត់វិញ ពោលគឺ៖ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ខណៈទីតាំងរដ្ឋបាលក្រុងកំពង់សោម គឺនៅសង្កាត់រាម។ ដូច្នេះទីតាំងបុរី វី អាយ ភី ដែលពីមុនស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់នោះ គឺត្រូវស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង នៃក្រុងកំពង់សោមវិញ៕

អត្ថបទដែលជាប់ទាក់ទង