**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ធនគារពិភពលោក ពិតជាយកចិត្តដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ ធនាគារពិភពលោក (World Bank) ដែលមានលោកស្រី Tania Meyer, Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា និង លោក Cristian Aedo នាយក សម្រាប់ការអប់រំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (Practice Manager for Education, East Asia and Pacific Region) ចុះទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស ក្នុងខណ្ឌដង្កោ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ និងជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងតំណាងសហគមន៍។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលផ្តល់ជូននូវការអប់រំប្រកបដោយភាពសម្បូរបែប ក៏ដូចជាជំរុញឱ្យសិស្សចូលរួមសកម្មភាពសង្គមផ្សេងៗ និងថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដែលបានកែលម្អសោភណភាព និងជំរុញដំណើរការសាលារៀនឱ្យមានភាពរីកចម្រើន។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលកញ្ចប់អំណានដំបូង ហើយបានយកវិធីសាស្ត្របង្រៀនថ្មីនេះមកអនុវត្តក្នុងការបង្រៀនប្រចាំថ្ងៃ ដែលបានជំរុញឱ្យលទ្ធផលសិក្សារបស់សិស្សមានភាពល្អប្រសើរឡើង។

ថ្លែងក្នុងឱកាសនេះដែរ នាយក Practice Manager for Education, East Asia and Pacific Region របស់ធនាគារពិភពលោក បានឱ្យដឹងថា បន្ទាប់ពីទស្សនកិច្ចតាមថ្នាក់រៀន លោកសង្កេតឃើញសកម្មភាពសិក្សារបស់សិស្សជាមួយលោកគ្រូអ្នកគ្រូ ពោរពេញដោយថាមពល ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ស្រលាញ់ការរៀនសូត្រ និងបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ពាក់ព័ន្ធនឹងការរៀបចំខ្លួនសម្រាប់ការបង្រៀនពេញមួយថ្ងៃ និងសួរពីចំណាប់អារម្មណ៍របស់មាតាបិតា អ្នកអាណាព្យាបាលសិស្សអំពីការផ្លាស់ប្តូរឥរិយាបថសិស្សបន្ទាប់ពីចូលរួមកម្មវិធីរៀនពេញមួយថ្ងៃ។

លោកស្រី Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញក្តីរីករាយដែលបានមកដល់សាលារៀនដោយផ្ទាល់ ឃើញយ៉ាងច្បាស់ពីសកម្មភាពនៃការបង្រៀន និងរៀនរបស់សិស្សានុសិស្ស ជាពិសេសគឺអាចមើលឃើញពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលសាលាកំពុងជួបប្រទះជាក់ស្តែងដើម្បីអាចបន្តចូលរួមជួយគាំទ្រឱ្យចំគោលដៅ ដោយគូសបញ្ជាក់ថា ធនគារពិភពលោកពិតជាយកចិត្តដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព និងការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ព្រមទាំងការចូលរួមគាំទ្រមិនថមថយមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស និងបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជំនាញ សហការជាមួយសាលា ដើម្បីពិនិត្យមើលពីមូលហេតុដែលធ្វើឱ្យអត្រាសិស្សត្រួតថ្នាក់ខ្ពស់ ដោយត្រូវរួមគិត និងដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរឡើង ក៏ដូចជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀនពេញមួយថ្ងៃ ដែលជួយក្មេងពីការយកម៉ោងទំនេរទៅដើរលេង មកជាការរៀនសូត្រ ត្រូវចងចាំថាដើម្បីការសិក្សាកូនល្អ គឺទាមទារនូវការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ដែលជួយតាមដាន ដាស់តឿនជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ សូមកុំឱ្យកូនៗមើលទូរស័ព្ទច្រើនហួសហេតុ ជាពិសេសគឺត្រូវបញ្ជូនកូនមកទទួលការអប់រំតាំងពីកម្រិតមត្តេយ្យដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ថ្នាក់បឋមសិក្សា និងពង្រឹងគ្រឹះចំណេះដឹងសម្រាប់ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ ដើម្បីឈោងចាប់អនាគតភ្លឺស្វាងនាពេលអនាគត។

គួរបញ្ជាក់ដែរថា ធនាគារពិភពលោក ( World Bank) បានគាំទ្រវិស័យអប់រំនៅកម្ពុជាតាមរយៈ គម្រោង អប់រំជាមូលដ្ឋាន (Basic Education 2025-2030) ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តកំណែទម្រង់សាលារៀន ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងវិធីសាស្រ្តបង្រៀនរបស់គ្រូបង្រៀន និងការលើកកម្ពស់ការអប់រំឌីជីថល។ ដើម្បីបង្កើតផលជះលើគុណភាពនៃការអប់រំទូទៅ គម្រោងត្រូវផ្តោតលើការអប់រំថ្នាក់ដំបូង ការអប់រំឌីជីថល ការបង្រៀន និងការរៀនពេញមួយថ្ងៃ អាហារូបត្ថម្ភ និងសុខភាពសាលារៀន សម្រាប់ក្រុមជួបការលំបាក អភិបាលកិច្ចតាមវិស័យ និងការបណ្តុះបណ្តាលគ្រូ៕

អត្ថបទដែលជាប់ទាក់ទង