**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោសចំពោះទំព័រហ្វេសប៊ុក និរទ្ទេសខ្លួននៅក្រៅប្រទេសចំនួនពីរ ដែលធ្វើសកម្មភាពញុះញង់អុញអាលឱ្យកងកម្លាំងនគរបាលជាតិ ប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះទំព័រហ្វេសប៊ុក និរទ្ទេសខ្លួននៅក្រៅប្រទេសចំនួនពីរ ឈ្មោះ Samdach Seng Ratana ដែលម្តងហើយម្តងទៀតធ្វើសកម្មភាពញុះញង់អុញអាលឱ្យកងកម្លាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ សហការនឹងកងកម្លាំង ផ្សេងទៀត ប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងគណនី Tik Tok ឈ្មោះ SereySophea37 ដែលបានក្លែងព័ត៌មានដោយបំភ្លៃថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ដែលផ្ទុយពីការបញ្ជាក់ជារឿយៗរបស់ សម្តេច ថា លោកគ្មានមហិច្ឆតា បន្តិចបន្តួចទាល់តែសោះចង់ធ្វើជានាយករដ្ឋមន្ត្រីនោះ។

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា តាមផ្លូវច្បាប់ បន្ទាប់ពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសំណាក់រដ្ឋសភា ជាតិលើរាជរដ្ឋាភិបាលទាំងមូល, ក្រសួងមហាផ្ទៃ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីភារកិច្ច គ្រប់គ្រងរដ្ឋបាលដែនដី កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រោមការបញ្ជាដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ដើម្បីបម្រើសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាព សុវត្ថិភាពសង្គម និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ពុំមែនដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ។ ដូច្នេះ សារ របស់សកម្មជនប្រឆាំងជ្រុលនិយមខាងលើ គឺជាឧបាយកលទុច្ចរិតញុះញង់អុចអាលបំបែកបំបាក់សាមគ្គី ភាពផ្ទៃក្នុង ដូចដែលបុគ្គលដែលហៅខ្លួនឯងថា Samdach Seng Ratana បានអះអាងថា “គេនៅ មានក្លេរជាច្រើនទៀតប្រឌិតឡើង ដើម្បីធ្វើឱ្យជំរុំទេវតាឆេះ» ដែលគេចង់សំដៅដល់រាជរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្ននិងអនាគត។

គំនិតដ៏ស្មោគគ្រោកទាំងនេះ គឺជាឧក្រិដ្ឋកម្មនយោបាយ និងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរដែល អាចបង្កអន្តរាយដល់ប្រជាជននិងជាតិ តាមរូបភាពចិញ្ចឹមចិត្តញុះញង់ឱ្យកងកម្លាំងសាធារណៈ ងើបបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ ផ្ទុយទៅវិញ កងកម្លាំងសាធារណៈ ជាពិសេសកងកម្លាំងនគរបាលជាតិ ទាំងអស់ ពុំដែលមានការភ័ន្តច្រឡំលង់តាមមនោគមន៍វិជ្ជាអគតិនោះទេ គឺមានតែសាមគ្គីយ៉ាងរឹងមាំ គាំទ្រ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមអគ្គមគ្គទេសក៍របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។ ជាពិសេស ក្នុងតម្លៃណាក៏ដោយ កងកម្លាំងនគរបាលជាតិ និងមន្ត្រីចំណុះក្រសួងមហាផ្ទៃទាំងអស់ ប្តេជ្ញាការពារ ឱ្យខាងតែបាននូវស្ថេរភាព និងសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង