**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ

ប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ៖ ចិន-កម្ពុជា ជាមិត្តដ៏ជិតស្និទ្ធ ស្មោះត្រង់ និងជាមិត្តដែកថែប ហើយកម្ពុជាមានសម្រស់ស្រស់ត្រកាល មានសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍ជាដើម

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ថាឫទ្ធិ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញអមដំណើរគណៈប្រតិភូសភាតំណាងប្រជាជនចិន ដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសម្ដែងនូវមនោសញ្ចេតនារីករាយក្រៃលែងចំពោះទំនាក់ទំនងរវាងខេត្តសៀមរាប និងក្រុងសៀងហៃ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសម្ដែងនូវភាពរីករាយជាទីបំផុតចំពោះវត្តមានរបស់ប្រតិភូក្រុងសៀងហៃ ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប។

ឯកឧត្តមក៏បានរំលឹកផងដែរថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់មួយកម្រិតធំថែមទៀត ហើយកម្ពុជាតែងប្រកាន់ជំហគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្ដីពី “BRI រឺ ការផ្តួចផ្តើមគំនិតខ្សែក្រវាត់ និងផ្លូវតែមួយ” ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ព្រលានយន្តហោះ ជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រជាជនខេត្តសៀមរាប និងទ្រទ្រង់ដល់វិស័យទេសចរណ៍។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ១៩៩៣-២០២៤ រដ្ឋបាលខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុង ចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែក ខេត្តសៀមរាប និងក្រុងសៀងហៃ នៅមិនទាន់មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយគា្ននៅឡើយទេ។

លោកជំទាវ ចុង មីង (Zong Ming) បានថ្លែងអំណរ
គុណចំពោះ ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប លោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវប្រធានប្រតិភូ ក៏បានគោរពជម្រាបជូន ឯកឧត្តម អភិបាលរងខេត្តផងដែរថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ ស្មោះត្រង់ និងជាមិត្តដែកថែប ហើយប្រទេសកម្ពុជាមានសម្រស់ស្រស់ត្រកាល មានសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍ជាដើម។

ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូថា ខេត្តសៀមរាប មានវិស័យចំនួន០៣សំខាន់ គឺវិស័យទេសចរណ៍ កសិកម្ម និងវិស័យវប្បធម៌ ដោយសារតែខេត្តសៀមរាបគឺជាអតីតរាជធានីប្រទេសកម្ពុជាកាលពីសម័យជាង៥០០ឆ្នាំមុន។ ឯកឧត្តម អភិបាលរងខេត្ត និងលោកជំទាវ ចុង មីង (Zong Ming) បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរមានស្រាប់លើវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗទៀត។ ឯកឧត្តមក៏បានអរគុណដល់រដ្ឋាភិបាលចិន បានផ្តល់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស បច្ចេកទេសជួយជួសជុលប្រាសាទបុរាណខ្មែរ ចំនួន០២ នៅក្នុងតំបន់អង្គរគឺប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ដែលមកដល់ពេលនេះបានបញ្ចប់ ជាស្ថាពរ ហើយក៏បានគ្រោងក្នុងការផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបឹងមាលា នាពេលខាងមុខ។

ជាចុងក្រោយ​ ឯកឧត្តម សុខ ថុល ក៏បានជូនពរ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ​ និងគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តសៀមរាប​ ៕

អត្ថបទដែលជាប់ទាក់ទង