**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ប្រកាសបដិសេធចំពោះការផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន ឌី ខេមបូឌា ដេលី ខ្មែរ ដែលចោទប្រកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ។

ការប្រកាសបដិសេធរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) បាន ផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយយោងសម្តីរបស់បុគ្គល គឹម សុខ ដែលតែងតែបានតាំងខ្លួនឯងថាជាអ្នកវិភាគ នយោបាយ។

ពាក់ព័ន្ធនឹងព័ត៌មានមិនពិតខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់ជូន សាធារណជនទាំងអស់ដូចខាងក្រោម៖

១. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ដែលបានចុះផ្សាយដោយសារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) មកលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ។

២. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមាន ការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ បុគ្គល គឹម សុខ នោះទេ។ បន្ថែមពីនេះ គណៈកម្មការស្តាក្រុមហ៊ុន និងមូលនិធិនៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ី អាយ ស៊ី ផាតនើរ) ក៏បានចេញលិខិតបដិសេធ និងច្រានចោលព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) នេះ រួចហើយផងដែរ នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤។

៣. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក៏សូមបញ្ជាក់ផងដែរថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលប្រើប្រាស់តួនាទីជាភរិយារបស់ សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណា ម្នាក់នោះឡើយ។ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតែងតែ យកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម វប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសង្គម។

៤. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា នេះពុំមែនជាលើកទី១នោះទេ ដែល បុគ្គល គឹម សុខ នេះ បានប្រឌិតព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពានក្នុងចេតនាអាក្រក់បំផុត ដែល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកជំទាវបណ្ឌិត ក៏ដូចជា សម្តេចធិបតី និងក្រុមគ្រួសារ ដែលនេះជាទង្វើអសីលធម៌ និងថោកទាប បំផុតក្នុងនាមជាមនុស្ស។

៥. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌ និងថោកទាប បំផុតរបស់បុគ្គល គឹម សុខ ហើយបុគ្គលនេះត្រូវតែទទួលខុសចំពោះច្បាប់ជាធរមាននូវទង្វើរបស់ខ្លួន និងស្នើឱ្យ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង