នគរបាលខេត្តឧត្ដរមានជ័យ បន្តត្រួតពិនិត្យនៅតាមគោលដៅសំខាន់ៗ យ៉ាងយកចិត្តទុកដាក់ និងត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ភេទ ដែលអាចកើតមានឡើងជាយថាហេតុ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៥ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ បានបន្តល្បាត និងប្រចាំការត្រួតពិនិត្យនៅតាមគោលដៅសំខាន់ៗ យ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
កម្លាំងទាំងអស់ បានល្បាត និងប្រចាំការតាមគោលដៅ ២៤ម៉ោង លើ ២៤ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គម ក្នុងរូបភាពណាមួយនោះឡើយ ៕

