**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ត្រៀមរៀបចំមូលដ្ឋានខេត្ត ឲ្យក្លាយជាទីក្រុងតូចច្រឡឹង ដើម្បីទាក់ទាញទេសចរណ៍ មកលំហែរកម្សាន្ត

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ ត្រៀមផែនការរៀបចំមូលដ្ឋានខេត្ត ឲ្យក្លាយជាទីក្រុងតូចច្រឡឹង ដើម្បីទាក់ទាញទេសចរណ៍ជិត ឆ្ងាយមកលំហែរកម្សាន្ត ដែលក្នុងនោះផែនការមេនឹងត្រូវរៀបចំឱ្យបានគ្រប់ ក្រុង ស្រុក សម្រួលដល់ការអភិវឌ្ឍ និងអ្នកវិនិយោគិន ដែលមានបំណងមកវិនិយោគនៅកន្លែងនោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជម្រុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការងារចាំបាច់របស់ក្រសួងពីពេលនេះទៅមុខទៀត គឺការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រែក្លាយសង្គមកម្ពុជាឱ្យទៅជាសង្គមស៊ីវិល័យ ព្រមទាំងធ្វើឱ្យប្រជាជនកម្ពុជាច្រើនថែមទៀត មានផ្ទះសម្បែងសមរម្យ ដោយយកចិត្តទុកដាក់គិតគូរលើការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ រយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សព្វថ្ងៃក្រសួងបាននឹងកំពុងអនុវត្តនូវសមរភូមិ៤ធំៗរួមមាន៖

-សមរភូមិទី១៖ ការទ្រទ្រង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធានាដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំរួម។

-សមរភូមិទី២៖ ការជម្រុញចុះបញ្ជីដីធ្លីបង្ហើយ  បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត ដើម្បីកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គមនាពេលបច្ចុប្បន្ន និងពង្រីកបន្ថែមចរន្តថវិកាជាតិ។

-សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណ:ទំនើប ដែលរួមមានការពង្រឹងសមត្ថភាពមន្ត្រី ការលើកទឹកចិត្តមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការរៀបចំបន្ថែមនូវសេចក្ដីព្រាងច្បាប់ផ្សេងៗ។

-សមរភូមិទី៤៖ ការរៀបចំដែនដី នគររូបនីយកម្មកម្ពុជាឱ្យក្លាយជាទឹកដីសុវណ្ណភូមិដូចជាការរៀបចំទីក្រុង ទីប្រជុំជន បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជាដើម។

តាមរបាយការណ៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការអនុវត្តផែនការចុះបញ្ជីមានលក្ខណ:ប្រព័ន្ធនិងការចុះបញ្ជីដីធ្លីដាច់ដោយដុំរួមទាំងការចុះបញ្ជីដីរដ្ឋទៅតាមគោលការណ៍និងនីតិវិធីច្បាប់ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ទូទាំងខេត្តសម្រេចបាន ១៣.៧៧៦ក្បាលដី និងចុះបញ្ជីបន្តចំនួន ២៨.៥២៨ក្បាលដី ចុះបញ្ជីដីសម្បទានសេដ្ឋកិច្ចចំនួន ៣៤៩ក្បាលដី។ ការងារសំណង់ដែលមានការអនុញ្ញាត ៨១២គម្រោង ការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធគឺបានបិទផ្សាយជាសាធារណ: ៣១៣.១០៣ក្បាលដី បញ្ចូលទិន្នន័យចំនួន ៣៥៥.៣០៨ក្បាលដី គូរក្បាលដីចំនួន ៣៤១.៦៧៣ក្បាលដី ចេញប័ណ្ណចំនួន ២៩៩.៦៦២ប័ណ្ណ និងបានចែកជូនប្រជាពលរដ្ឋ ២០២.៥៣១ប័ណ្ណ។

ដោយឡែកចំពោះការចុះបញ្ជីដីធ្លីក្នុងតំបន់២ នៃតំបន់បឹងទន្លេសាប ពាក់ព័ន្ធចំនួន៣ស្រុកគឺ៖ ស្រុកបាកាន, ស្រុកកណ្តៀង និងស្រុកក្រគរបានប្រមូលទិន្នន័យចំនួន ៧.០៣៣ក្បាលដី មាន ៤៦ភូមិ សព្វថ្ងៃបាននិងកំពុងបន្តចុះអនុវត្ត។ ដើម្បីពន្លឿនការចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានផ្តល់ឧបករណ៍ សម្ភារបច្ចេកទេសតម្រូវការចាំបាច់មួយចំនួន ដល់ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង