**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តតាកែវ ស្នើព្រះសង្ឃជួយពន្យល់ពុទ្ធបរិស័ទ ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV

ភ្នំពេញ៖ ក្នុងឱកាសប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួន៣៤៧វត្តទូទាំងខេត្តតាកែវ នៅព្រឹកទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្នើសុំព្រះសង្ឃឱ្យជួយពន្យល់ប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV -DTA) កុំឱ្យមានការភាន់ច្រឡំថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់ទឹកដីដូចការញុះញង់ និងលាភពណ៌របស់ក្រុមប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេស។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម បានធ្វើឡើងអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ មិនមានបញ្ហាអ្វីកើតឡើងនោះទេ ទើបតែពេលថ្មីៗនេះ ក្រុមប្រឆាំងនៅក្រៅប្រទេស បានវាយប្រហារមកលើរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងព្រែកជីកហ្វូណនតេជោ ដែលការវាយប្រហារនេះមិនទទួលបានជោគជ័យនោះទេ ទើបពួកគេក៏បានងាកមកវាយប្រហារលើរឿងតំបន់អភិវឌ្ឍន៍៤ខេត្ត ដោយចោទប្រកាន់ថា «រាជរដ្ឋាភិបាល បានកាត់ដីឱ្យប្រទេសជិតខាង»។

ឯកឧត្តមអភិបាលខេត្ត ថា តែតាមការពិតគម្រោងនេះបានជួយអភិវឌ្ឍន៍ខេត្តទាំង៤ បានយ៉ាងច្រើន និងបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានជីវភាពល្អប្រសើរ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានស្ថាបនាឡើងយ៉ាងច្រើនរួមទាំងនៅតំបន់ព្រំដែនផងដែរ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ការចោទប្រកាន់នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមេដឹកនាំផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនំា និងមន្រ្តីជំនាញជាច្រើននាក់ ចេញមកបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយអស់ហើយ ក៏ប៉ុន្តែក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនតូច នៅតែបន្តធ្វើការញុះញង់ និងអូសទាញបងប្អូន នៅក្នុងប្រទេសឱ្យក្រោកឈរធ្វើបាតុកម្មទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដោយយកគំរូតាមប្រទេសមួយចំនួន ដូច្នោះសូមព្រះសង្ឃនៅទូទាំងខេត្តតាកែវ នៅពេលដែលមានកម្មវិធីបែបសាសនាអ្វីមួយ សូមជួយទេសនាពន្យល់ឱ្យប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ច្បាស់ពីគម្រោងអភិវឌ្ឍន៍នេះ ឱ្យពួកគាត់បានយល់ច្បាស់ថា គម្រោងនេះរាជរដ្ឋាភិបាល មិនបានធ្វើឱ្យបាត់បង់ទឹកដីនោះទេ តែផ្ទុយទៅវិញបានជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍តំបន់នោះឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងដាប់អាវុធ និងព្រះសង្ឃនៅក្នុងខេត្តតាកែវទាំងអស់ ដែលមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមិនបានធ្វើសកម្មភាពតាមការញុះញង់ របស់ក្រុមប្រឆាំងនៅក្រៅប្រទេសនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង