**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន សហការជាមួយវិទ្យាស្ថាន IFL រៀបចំសិក្ខាសាលាបណ្ដុះស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ជាតិខ្មែរដល់សិស្ស-និស្សិតកម្ពុជា

ភ្នំពេញ៖ ព្រោះតែចិត្តស្រឡាញ់វប្បធម៌ខ្មែរ និងចង់បណ្ដុះស្មារតីកុមារកម្ពុជាឱ្យចូលរួមបន្តថែរក្សាការពារ និងបង្ហាញអំពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរទៅកាន់ពិភពលោក បានជំរុញឱ្យក្រុមអ្នកស្រាវជ្រាវ វិចិត្រករ ក៏ដូចជាក្រុមនិស្សិតមកពីប្រទេសជប៉ុនមួយក្រុមធំ ខិតខំបន្តរៀបចំសិក្ខាសាលាស្ដីពីសិល្បៈគំនូរជាលើកទី៥ ជូនដល់សិស្សបឋមសិក្សា និងនិស្សិតកម្ពុជាប្រមាណជាង៧០នាក់ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

សិក្ខាសាលាស្ដីពីសិល្បៈគំនូរលើកទី៥នេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ជប៉ុន (CJCC) នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោក តាដាម៉ូរី ហ្វ៊ូជីសាវ៉ា (Tadamori Fujisawa) អ្នកស្រាវជ្រាវជនជាតិជប៉ុនមកពីសាកលវិទ្យាល័យនារីស្សូវ៉ា (Showa Women’s University) សហការជាមួយលោកស្រី ឡុច ល័ក្ខស្មី ប្រធានដេប៉ាតឺម៉ង់ភាសាជប៉ុននៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដោយមានការឧបត្ថម្ភពី៖ មូលនិធិ UFJ Bank របស់ជប៉ុន ថវិកាតាំងពិព័រណ៍ជប៉ុននៅទីក្រុងអូសាកាសម្រាប់ឆ្នាំ២០២៥ ថវិការបស់កម្មវិធីអប់រំនិងសិល្បៈសតវត្សទី២១។

លោកស្រី ឡុច ល័ក្ខស្មី បានឱ្យដឹងថា ចំពោះនិស្សិត និងសិស្សានុសិស្សដែលចូលរួមក្នុងសិក្ខាសាលានេះ មាននិស្សិតមកពីវិទ្យាស្ថានភាសាបរទេស (ដេប៉ាទីម៉ង់ភាសាជប៉ុន) ៤៥នាក់ បណ្ដាសិស្សមកពីសាលាបឋមសិក្សាសំបួរ ក្នុងខេត្តកំពង់ស្ពឺ ចំនួន៣០នាក់។ ក្រៅពីនេះមានការចូលរួមក្នុងនាមជាគ្រូជំនួយមកពីសាកលវិទ្យាល័យនារីស្សូវ៉ា នៃប្រទេសជប៉ុន ចំនួន៦នាក់ ពិសេសគឺគ្រូជនជាតិជប៉ុនមកពីសាលាវិចិត្រសិល្បៈយ៉ាម៉ាដា (Yamada Art School) ចំនួន១០នាក់ផងដែរ។

លោកស្រី ឡុច ល័ក្ខស្មី បន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលាស្ដីពីសិល្បៈគំនូរនេះ ដូចជាការរំឭកឡើងវិញនូវសិល្បៈខ្មែរ ខណៈដែលប្រទេសកម្ពុជាមានវប្បធម៌ អរិយធម៌ និងសម្បត្តិបេតិកភណ្ឌរុងរឿងពីអតីតកាល ពិសេសដូចជាអង្គរវត្តដែលត្រូវបានបន្សល់មកដល់ពេលសព្វថ្ងៃ។ ដូច្នេះហើយទើបក្រុមអ្នកស្រាវជ្រាវនិងវិចិត្រករមកពីជប៉ុនបង្កើតសិក្ខាសាលា និងការរៀនគូរគំនូរនេះឡើង ដើម្បីផ្ដល់នូវការអប់រំដល់កុមារ និស្សិតកាន់តែមានស្មារតីស្រឡាញ់វប្បធម៌ បេតិកភណ្ឌ និងសិល្បៈដែលបន្សល់ពីដូនតារបស់ខ្លួន ក៏ដូចជាការចូលរួមថែរក្សា និងបន្តបង្ហាញទៅកាន់ពិភពលោក។

លោក តាដាម៉ូរី ហ្វ៊ូជីសាវ៉ា បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាបែបនេះ ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨មក ប៉ុន្តែដោយសារមានវិបត្តិជំងឺកូវីដ១៩ ក៏ត្រូវបានផ្អាក់មួយរយៈ គិតមកដល់ពេលនេះ គឺបានប្រារព្ធឡើង៥ដងហើយ។

អ្នកស្រាវជ្រាវរូបនេះបានបង្ហាញក្ដីរំពឹងថា តាមរយៈសិក្ខាសាលានេះ និស្សិតនិងសិស្សានុសិស្សនឹងបានយល់ពីសារសំខាន់និងតម្លៃរបស់សិល្បៈខ្មែរ ដើម្បីកសាងស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ជាតិទៅថ្ងៃអនាគត ឬក៏អាចក្លាយជាអ្នកស្នងការងារផ្នែកសិល្បៈ គំនូរ ឬក៏ការងារផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដើម្បីបង្ហាញអ្វីដែលជាសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។
លោកថ្លែងថា «តាមរយៈការបង្ហាញរបស់ពួកគេ នឹងធ្វើឱ្យអន្តរជាតិបានស្គាល់ពីវប្បធម៌ សិល្បៈខ្មែរ ទោះបីអ្នកនៅទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ ទីក្រុងតូក្យូ ទីក្រុងសៀងហៃ ក៏អាចមើលដឹងនិងស្គាល់ថាជាសិល្បៈខ្មែរ ហើយក៏នឹងវាយតម្លៃពីភាពអស្ចារ្យរបស់ជាតិខ្មែរដែរ»។

លោក តាដាម៉ូរី ហ្វ៊ូជីសាវ៉ា បានបន្តទៀតថា ក្រៅពីការរៀបចំសិក្ខាសាលាបណ្ដុះស្មារតីសិល្បៈដល់និស្សិត-សិស្សានុសិស្សកម្ពុជានេះ លោកក៏មានកិច្ចការស្រាវជ្រាវពីការអភិវឌ្ឍទីក្រុងភ្នំពេញ ថាតើគួរបញ្ចូលសិល្បៈរបស់ខ្មែរទៅក្នុងសំណង់អគារយ៉ាងដូចម្ដេចដើម្បីបង្ហាញថា ទោះបីមានការអភិវឌ្ឍនៅសម័យទំនើប ប៉ុន្តែក៏នៅតែមានការបង្កប់នូវសិល្បៈបុរាណខ្មែរដ៏ល្អថ្លៃថ្លា ឬក៏បង្ហាញនូវអត្តសញ្ញាណជាតិខ្មែរក្នុងសំណង់អគារនានាដែរ៕

អត្ថបទដែលជាប់ទាក់ទង