**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អបអរសាទរខួប ១ឆ្នាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងប្រាប់ដល់វិស័យឯកជនឱ្យស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ហើយជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមរូបភាព «ភាពជាដៃគូ និងភាពជឿជាក់គ្នាទៅវិញទៅមក»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី«វេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជាលើកទីមួយ» ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និងជាប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ឯកឧត្តមអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តមអគ្គនាយកទីផ្សារមូលបត្រកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកតំណាងក្រុមហ៊ុន អ្នកជំនាញ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបអ្នកចូលរួមប្រមាណ ៥០០នាក់។

ថ្លែងក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ដែលបានផ្តួចផ្តើមរៀបចំវេទិកានេះឡើង ដោយបានកៀរគរអ្នកចូលរួមដែលជាម្ចាស់អាជីវកម្មឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងអ្នកជំនាញគ្រប់គ្រងមូលនិធិជាច្រើនរូប ដើម្បីមកស្វែងយល់អំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរទស្សនៈ ចែករំលែកជាមួយម្ចាស់អាជីវកម្ម បទពិសោធក្នុងការអភិវឌ្ឍអាជីវកម្មតាមបែបសម័យថ្មី ជាពិសេសតាមរយៈការប្រើប្រាស់ទីផ្សារមូលធន ដើម្បីអភិវឌ្ឍអាជីវកម្មផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាធាតុចូលដល់អង្គសិក្ខាសាលាចំនួន ៣ចំណុចរួមមាន៖ ទី១.លក្ខណៈអំណោយផល និងអត្ថប្រយោជន៍នានា ដូចជាការលើកទឹកចិត្តផ្នែកពន្ធ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទី២.បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាប្រព័ន្ធថ្មីដែលពោរពេញដោយកាលានុវត្តន៍ភាព និងសក្តានុពលនៃការពន្លឿនវិស័យមូលបត្រនៅកម្ពុជា ដែលទាំងវិស័យសាធារណៈ និងវិស័យឯកជនគួរចាប់យក និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងទី៣.ឯកឧត្តមបានលើកទឹកចិត្ត ទាំងវិស័យសាធារណៈ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តឱ្យជិតស្និទ្ធតាមរយៈការបន្តផ្លាស់ប្តូរ និងចែករំលែកនូវបញ្ហាប្រឈម ដំណោះស្រាយ និងឧត្តមានុវត្តន៍ល្អៗ សម្រាប់ការជំរុញទីផ្សារមូលបត្រកម្ពុជា ក្លាយជាប្រភពមូលធនក្នុងស្រុកដ៏សកម្ម និងរស់រវើក និងអាចស្រូបទាញមូលធនបន្ថែមពីបរទេសផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកជំរុញការកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវដល់វិនិយោគិនទាំងអស់ បន្តស្វែងយល់ពីសក្តានុពលកម្ពុជា ដែលមានប្រជាជនវ័យក្មេងដ៏សកម្ម គោលនយោបាយប្រកបដោយភាពទាក់ទាញ និងអំណោយផលដល់ការវិនិយោគ ស្ថិរភាពសង្គម សេដ្ឋកិច្ចល្អប្រសើរ រួមជាមួយឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់អ្នកវិនិយោគ តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនដែលធ្វើជារៀងរាល់ឆ្នាំ។

ដោយថ្ងៃនេះ ជាថ្ងៃខួប ១ឆ្នាំនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ និងសង្កត់ធ្ងន់ទៅលើពាក្យថា «ភាពជាដៃគូ និងភាពជឿជាក់ទៅលើគ្នាទៅវិញទៅមក» សូមវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស សូមឱ្យមានការជឿជាក់ទៅលើព្រះរាជាណាចក្រកម្ពុជា ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ជាប្រមុខរាជរដ្ឋាភិបាល សូមជឿជាក់មកលើបរិយាកាសអំណោយផលក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអាចបន្តធ្វើអាជីវកម្ម និងភាពរីកចម្រើនអាជីវកម្មរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង