**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់សាធារណជន កុំជឿទៅលើការផ្សព្វផ្សាយដោយបំភ័ន្តខួបប្រាំងខួបវស្សារបស់ក្រុមប្រឆាំង ពួកជ្រុលនិយមអគតិ រួមទាំងម្ចាស់គណនី អនាមិក ឈ្មោះ Samdach Seng Ratana 007

ភ្នំពេញ៖ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ក៏ព្រោះតែ ម្ចាស់គនណី Samdach Seng Ratana 007 កំពុងស្ថិតក្នុងស្ថានភាពដូចពាក្យចាស់ពោលថា «ចាក់ទឹកលើក្បាលសត្វទា» ជាពិសេសចុងក្រោយនេះ នៅតែបង្ហាញចេតនាច្បាស់ក្រឡែត មិនទទួលយកសច្ចធម៌ ហើយបន្តប្រើគំនិតស្មោគគ្រោក បំភ័ន្តសាធារណជន ដោយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសម្ដេចក្រឡាហោម ស ខេង ជាអាទិ៍ការបំផុសបំផុលថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មានផែនការកំចាត់ក្រុមគ្រួសារ សម្ដេចក្រឡាហោម និងថែមទាំងតាំងខ្លួនធ្វើចិត្តល្អ ផ្ដល់គំនិតឆ្កួតលីលាឱ្យក្រុមគ្រួសារ សម្ដេចក្រឡាហោម រួមទាំងឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនជាដើម។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមបដិសេធចោលចំពោះព័ត៌មានខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនទាំងក្នុង និងក្រៅប្រទេសឱ្យបានជ្រាបដូចខាងក្រោម៖

១/ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ច្បាស់ហើយថាគ្មានឡើយការហ៊ុមព័ទ្ធផ្ទះសម្ដេចក្រឡាហោម រួមទាំងផ្ទះរបស់ឯកឧត្តម និងសូមឱ្យអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយបញ្ឈប់សកម្មភាពនេះជាបន្ទាន់!

២/ឯកឧត្តមអភិសន្តិបណ្ឌិត តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ដោយម៉ឺងម៉ាត់ហើយថា ឯកឧត្តម មិនមែនជាមនុស្សប្រជែងមុខតំណែងនោះឡើយ ប៉ុន្តែឯកឧត្តមអភិសន្តិបណ្ឌិត គោរពការសម្រេចចិត្តរបស់អង្គមហាសន្និបាតគណបក្ស គោរពឋានានុក្រមការងារនៃរាជរដ្ឋាភិបាល ពិសេសគោរពតាមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ដូចគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បញ្ជាក់ច្បាស់តាមរយៈអ្នកនាំពាក្យរួចរាល់ហើយដែរថា ក្នុងជីវិតនយោបាយជាង៥០ឆ្នាំមកនេះ សម្ដេចគ្មានបំណងអ្វីបន្តិចទាល់តែសោះក្នុងការធ្វើជានាយករដ្ឋមន្រ្តី ពីពេលនេះតទៅក៏ដូចគ្នា។

៣/ក្រោមម្លប់ និងលំអានដ៏ឧត្តុង្គឧត្តមរបស់ចាស់ទុំក្នុងជួរគណបក្ស ជាពិសេសសម្ដេចតេជោ សម្ដេចក្រឡាហោម រួមទាំងឥស្សរជនជាច្រើនទៀត និងក្នុងស្មារតីមនោសញ្ចតនាដ៏ជ្រាលជ្រៅឥតគណនា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំបន្តវេនផ្សេងទៀតដែរ គឺ សម្ដេចធិបតី មិនត្រឹមតែជាប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាបងប្រុសប្រកបដោយព្រហ្មវិហារធម៌ និងប្រកាន់ខ្ជាប់នូវក្ដីស្រលាញ់ប្រកបដោយភាតរចំពោះគ្នាទៅវិញទៅមកផងដែរ។ នេះជាឬសកែវនៃសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល។

៤/ចំពោះការតាំងខ្លួនធ្វើចិត្តល្អ ដោយបុគ្គលអនាមិក ម្ចាស់គណនី Samdach Seng Ratana 007 បានណែនាំឱ្យក្រុមគ្រួសារ ឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនទៅក្រៅប្រទេស ឬរត់ចូលស្ថានទូតនានា គឺមិនខុសអ្វីពី«អ្នកលួចដាក់ថ្នាំបំពុលតាំងខ្លួនជាគ្រូពេទ្យនោះឡើយ»។ ផ្ទុយទៅវិញ ព័ត៌មានបំពុលបែបនេះ មិនមែនតែ ឯកឧត្តមអភិសន្តិបណ្ឌិត រួមទាំងក្រុមគ្រួសារនោះទេ សូម្បីតែសាធារជនទូទៅក៏មានអារម្មណ៍ខ្ពើមរអើមនឹងចេតនាអគតិរបៀបនេះដែរ។

អាស្រ័យដូចបានបញ្ជាក់ជូននេះ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមអំពាវនាវដល់សាធារជនទាំងក្នុង និងក្រៅប្រទេស កុំជឿទៅលើការផ្សព្វផ្សាយដោយបំភ័ន្តខួបប្រាំងខួបវស្សារបស់ក្រុមប្រឆាំង ពួកជ្រុលនិយមអគតិ រួមទាំងម្ចាស់គណនី អនាមិក ឈ្មោះ Samdach Seng Ratana 007 និងសូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម។

ឧបាយកលបំបែកបំបាក់ផ្ទៃក្នុងកណបក្សប្រជាជនកម្ពុជា ពីសំណាក់ក្រុមប្រឆាំងនិងបុគ្គលអគតិ ពិតជាមិនបញ្ចប់ត្រឹមនេះទេ ប៉ុន្តែ អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា សាមគ្គីភាព របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ នឹងកាន់តែបន្តចាក់គ្រឹះរឹងមាំឡើងៗ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង