**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្ដម យូ ឡាណា និងឯកឧត្ដម សរ សុពុត្រា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣៤២គ្រួសារ រស់នៅឃុំចំនួន៦ ក្នុងស្រុកថាឡាបរិវ៉ាត់

ភ្នំពេញ៖ បន្ទាប់ពីទទួលបានរបាយការណ៍មានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងមានសំណើពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង, នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោកស្រី សន សុខា ប្រធានស្តីទី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៤២គ្រួសារ ដែលមាន៣ទីតាំងដូចខាងក្រោម ៖

ទីតាំងទី១ ៖ នៅក្នុងបរិវេណវត្តសោភ័ណ្ឌរង្សី មកពីឃុំចំការលើ ៦២គ្រួសារ និងឃុំអន្លង់ភេ ៣៤គ្រួសារ
(បញ្ជាក់ ៖ ឯកឧត្តមអគ្គលេខាធិការរងទី២ និងក្រុមការងារ បានប្រគេនទេយ្យវត្ថុនិងបច្ច័យ ជូនព្រះចៅអធិការវត្តសោភ័ណ្ឌរង្សី)
ទីតាំងទី២ ៖ នៅក្នុងបរិវេណប្រាសាទព្រះគោ មកពីឃុំថាឡាបរិវ៉ាត់ ៧១គ្រួសារ និងឃុំស្រែឫស្សី ៧៦គ្រួសារ
ទីតាំងទី៣ ៖ នៅក្នុងបរិវេណសាលាបឋមសិក្សាកាំងចាម មកពីឃុំកាំងចាម ៥២គ្រួសារ និងឃុំអូររៃ ៤៧គ្រួសារ (បញ្ជាក់ ៖ ក្រុមការងារចុះសួរសួរសុខទុក្ខនិងផ្តល់អំណោយនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤)។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងទី២ មានប្រសាសន៍ថា “កាកបាទក្រហមកម្ពុជា មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជានុរាស្ត្រនិងប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានយកចិត្តទុក្ខដាក់ខ្ពស់នូវជំងឺមិនឆ្លងធំៗចំនួន៤គឺ ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបណ្តាលមកពីការបរិភោគមិនបានត្រឹមត្រូវ មិនធ្វើលំហាត់ប្រាណ ជាពិសេសភេសជ្ជៈដែលមានជាតិផ្អែម និងសូមឪពុកម្តាយត្រូវនាំកូនស្រីដែលមានអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំងការពារមហារីមាត់ស្បូនឱ្យបានគ្រប់ៗគ្នា និងឥតគិតថ្លៃ”។

ឯកឧត្តម បានបន្តទៀតថា “បើតាមការសាកសួរប្រជាពលរដ្ឋ នៅក្នុងតំបន់នេះគឺមានអូរច្រើន ហើយនៅក្នុងរដូវស្សាតែងតែមានជំនន់ទឹកភ្លៀងរហ័សអាចកើតឡើង២ឬ៣ដងក្នុងមួយថ្ងៃ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នជាពិសេសចាស់ជរានិងក្មេងតូចៗដែលប្រឈមខ្ពស់ការលង់ទឹកបណ្តាលឱ្យបាត់បងជីវិតបាន ហើយបច្ចុប្បន្ននេះបញ្ហាប្រឈមធំបំផុតរបស់ពិភពលោកគឺការប្រែប្រួលអកាសធាតុ យើងអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន យើងទាំងអស់គ្នាត្រូវចូលរួមដាំដើមឈើ និងសូមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកជាផ្នែកមួយក្នុងការបំពុលបរិស្ថាន និងសុខភាពបងប្អូនផងដែរ ហើយប្លាស្ទិកនេះអាចរលាយដោយខ្លួងឯងមានរយៈពេលពី៣០០ទៅ៤០០ឆ្នាំ”។

ជាចុងបញ្ចប់នេះ ឯកឧត្តម សុ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជនគ្រប់ពេលវេលា និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមជួបនូវតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្ដម សរ សុពុត្រា បានឱ្យដឹងថា សម្ភារអំណោយយកមកចែកជូននៅពេលនេះជាអំណោយទទួលបានពីសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ មកកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល ដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារ ដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃជាដើម។ ឯកឧត្ដមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២០.០០០រៀល។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងក្រុមការងារ បានចុះសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ដល់ខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរាចំនួន៣គ្រួសារ ដែលមិនអាចមកទទួលអំណោយនៅកន្លែងផ្តល់អំណោយបាន។

សូមបញ្ជាក់ថា ក្រៅពីអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះសរុប៣៤២គ្រួសារនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានសម្រេចផ្តល់អំណោយមនុស្សធម៌ ១០៨គ្រួសារទៀតជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីទុកឆ្លើយតបបន្ទាន់ពេលមានតម្រូវការ ៕

អត្ថបទដែលជាប់ទាក់ទង