អ្នកបើកបរយន្តហោះម្នាក់ បានស្លាប់ បន្ទាប់ពីធ្លាក់យន្តហោះចម្បាំង Fouga Magister ចូលសមុទ្ទមេឌីទែរ៉ាណេ កំលុងពេលហោះហើរក្នុងការពិរពណ៌យន្តហោះនៅបារាំង

ប៉ារីស៖ អាជ្ញាធរបារាំងបានអះអាងថា អ្នកបើកបរយន្តហោះម្នាក់បានស្លាប់កាលពីថ្ងៃសុក្រទី១៥ ខែសីហា បន្ទាប់ពីយន្តហោះចម្បាំង Fouga Magister បានធ្លាក់ចូលទៅក្នុងសមុទ្ទមេឌីទែរ៉ាណេ ក្នុងកំលុងពេលហោះហើរក្នុងការពិរពណ៌អាកាសនៅទីក្រុង Lavandou ភាគខាងត្បូងប្រទេស។
អាជ្ញាធរបានបញ្ជាក់ថា៖«សាកសពរបស់អ្នកបើកយន្តហោះត្រូវបានគេរកឃើញ ខណៈការស៊ើបអង្កេតមួយកំពុងដំណើរការ ដើម្បីពិនិត្យមើលពីមូលហេតុនៃគ្រោះថ្នាក់នេះ»។ មែនទែនទៅ ការពិរពណ៌អាកាស គឺជាផ្នែកមួយនៃការរំលឹកខួបលើកទី៨០ឆ្នាំ នៃកងកម្លាំងសម្ព័ន្ធមិត្ត D-Day នៅទីក្រុងProvence។ ការពិរពណ៌អាកាសនេះ ក៏មានការចូលរួមពីក្រុមអ្នកជិះយន្តហោះ Patrouille de France របស់កងទ័ពអាកាសបារាំង ដែលបានសម្រេចចិត្តលុបចោលការធ្វើបាតុកម្មរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះដោយសារគ្រោះថ្នាក់។
គួរបញ្ជាក់ថា ការធ្លាក់យន្តហោះនេះកើតឡើងតែពីរថ្ងៃបន្ទាប់ពីយន្តហោះយោធាបារាំងពីរគ្រឿង បានបុកគ្នានៅភាគខាងកើតប្រទេសបារាំងដោយបានសម្លាប់បុគ្គលិកយោធាពីរនាក់និងនៅរស់ម្នាក់៕

