**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រព កញ្ចប់ទី១ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖​ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តមទីប្រឹក្សាក្រសួង លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងមន្រ្តីនៃក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា(PIU-CASDP) បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណ:ប្រព័ន្ធស្រោចស្រព កញ្ចប់ទី១ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (WB) នៅសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង ដែលមានទីតាំងស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ហើយ​គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៦ខែ។ គិត​រហូតមកដល់ពេលនេះ ការងារសាងសង់សម្រេចបានប្រមាណ​ ២៦% លើផែនការដែលបានគ្រោងទុក។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​បានបញ្ជាក់បន្ថែមថា​ ក្រសួងធនធានទឹក​ និងឧតុនិយម ដែលជាអង្គភាពអនុវត្តគម្រោងក្នុងសមាសធាតុទី២ នៃ​គម្រោងពិពិធកម្មកសិកម្មកម្ពុជា ទទួលបន្ទុក​អនុវត្តលើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋាន។

សូមបញ្ជាក់​ថា​ ​ការអនុវត្តការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋាន កញ្ចប់ទី១ បាន​ធ្វើឡើងនៅ ២ទីតាំងផ្សេងគ្នា គឺ​ក្នុងខេត្តស្ទឹងត្រែង​​ និង​ខេត្តកំពង់ចាម ដែលរួមមាន​​​​គម្រោងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដីដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្ម​ព្រះរំកិល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងគម្រោងការធ្វើឱ្យប្រសើរឡើងនូវស្រះទឹកសហគមន៍​ ដោយបំពាក់នូវប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់សហគមន៍កសិកម្ម អភិវឌ្ឍន៍មូលដ្ឋានយើង ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​ការងារអន្តរាគមន៍ស្តារប្រឡាយចំនួន ២ខ្សែ ដែលមាន​ប្រវែងសរុប ១៥០៥ម៉ែត្រ​ ដើម្បីទាញយក​ទឹក​ពីអាងទឹកឆា​​ ជួយសង្គ្រោះស្រូវ​វស្សាប្រមាណ ១៣២ហិកតា ដែលកំពុង​ជួបបញ្ហាខ្វះទឹកស្រោចស្រព​ ស្ថិត​ក្នុងស្រុកជើងព្រៃ​។

សូមជម្រាបថា​ ការងារស្តារប្រឡាយ​ ២ខ្សែនេះគឺ៖​ ខ្សែទី១ មានប្រវែង ៣០៥ម៉ែត្រ​ ​​ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ សម្រេចបាន ១០០% ដើម្បីជួយសង្គ្រោះវស្សាចំនួន​ ២០ហិកតា​ និង​ខ្សែទី២ មានប្រវែង ១២០០ម៉ែត្រ ស្ថិតនៅឃុំត្រពាំងគរ ស្រុកជើងព្រៃ សម្រេចបាន ១០០% ដើម្បីជួយសង្គ្រោះស្រូវវស្សាចំនួន ១១២ហិកតា៕

អត្ថបទដែលជាប់ទាក់ទង