**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ស្រូវជាង ៣ពាន់ហិកតា នៅខេត្តព្រៃវែងជួបបញ្ហាគ្រោះរាំងស្ងួត​ ខណៈអាជ្ញាធរបើកទ្វារទឹកប្រឡាយវ៉ៃគោជំហាន១ ដើម្បីសង្គ្រោះ

ភ្នំពេញ៖ មន្ទីរធនធានទឹកខេត្តព្រៃវែង នឹងបើកទ្វារទឹកតាមប្រព័ន្ធប្រឡាយវ៉ៃគោជំហាន១​ ជាបណ្ដើរៗ ដើម្បីបញ្ជូនទឹកទៅកាន់តំបន់​ដែលជួបប្រទះភាពរាំងស្ងួតប្រឈមនឹងការខ្វះទឹក។​ ក្រោយពិនិត្យឃើញស្រូវរបស់ប្រជាកសិករក្នុងខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង ៣៤៣៧ហិកតា​ កំពុងជួបបញ្ហារាំងស្ងួត។ ។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ​ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តស្វាយរៀង រួមជាមួយមន្ត្រីពាក់ព័ន្ធ ​បានចុះពិនិត្យស្ថានភាពប្រភពទឹក​ទន្លេតូច ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្ត​​ព្រៃវែង​។ ការចុះពិនិត្យស្ថានភាពទឹកទន្លេតូច​នោះ គឺ​ដើម្បី​បើកទ្វារទឹក​ឱ្យហូរកាត់​តាមប្រព័ន្ធប្រឡាយវ៉ៃគោ​ជំហាន១ ​មកជួយសង្គ្រោះ​ស្រូវនៅប៉ែកខាងក្រោម​ក្នុងខេត្តព្រៃវែង និង​បន្តហូរ​ចូលតាមប្រព័ន្ធប្រឡាយកូនភ្លោះ​ និង​អាងទឹកកំពង់ជ្រៃ​ ដើម្បីជួយសង្គ្រោះស្រូវ​ក្នុងខេត្តស្វាយរៀង​ ​ស្រុកស្វាយជ្រំ ចំនួន​៧ឃុំ ស្មើនឹង​៣១០២គ្រួសារ​។​

ជាលទ្ធផល មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នឹងបើកទ្វារទឹកតាមប្រព័ន្ធប្រឡាយវ៉ៃគោជំហាន១ ​ជាបណ្ដើរៗ ដើម្បីបញ្ជូនទឹកទៅកាន់តំបន់​ដែលជួបប្រទះភាពរាំងស្ងួតប្រឈមនឹងការខ្វះទឹក។​ ក្រោយពិនិត្យឃើញ ស្រូវមួយចំនួនក្នុងខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង ​ស្រុកស្វាយជ្រំ​ប្រឈមការខ្វះទឹក។ ឃុំទាំងនោះរួមមាន៖ ឃុំ​ស្វាយយា​ឃុំក្រោលគោ​ ឃុំស្វាយធំ​ ឃុំ​ឈើទាល​ ឃុំគ្រួស​ ឃុំចំបក់ និង​ឃុំចំឡង​​ សរុបប្រមាណ ៣៤៣៧ហិកតា​ កំពុងជួបបញ្ហារាំងស្ងួត​ហើយ​នឹង​ប្រឈមស្ថានភាព​ខ្វះទឹក ប្រសិនបើ​​មិនមានភ្លៀងធ្លាក់ក្នុងរយៈពេល​១សប្តាហ៍ទៀត។ គួរជម្រាបថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករនៅតាមបណ្ដាក្រុង ស្រុក នៅក្នុងខេត្តស្វាយរៀងក្នុងឆ្នាំនេះ មានចំនួនសរុបបាន១៤ម៉ឺន៣៦៨១ហិកតា​ ស្មើនឹង៨៥,៧៨ភាគរយ​នៃ​ផែនការគ្រោង ចំនួន១៦ម៉ឺន៧៥០០ហិកតា៕

អត្ថបទដែលជាប់ទាក់ទង