**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ចោរស្រែកចាប់ចោរនិងប្រើអំណាចដៃវែង ! តើទង្វើប្រើស្តង់ដារពីររបស់សហរដ្ឋអាមេរិកលើបញ្ហាប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងនឹងបញ្ចប់នៅពេលណា ?



កាលពីថ្ងៃទី ១២ ខែសីហា តាមម៉ោងក្រុងប៉េកាំង ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់ ។ ថ្វីត្បិតតែការប្រកួតវិញ្ញាសានៅលើឆាកប្រកួតកីឡាបានបញ្ចប់ក្តី ក៏ប៉ុន្តែការប្រយុទ្ធដើម្បីគាំពារស្មារតីនៃកីឡានៅតែដំណើរការដដែល ហើយរឿងអាស្រូវអំពីសារធាតុជំនួយកម្លាំងនៅក្នុងសហរដ្ឋអាមេរិកបន្តឡើងកម្តៅទៀតផង ។
នៅយប់ថ្ងៃទី ៧ ខែសីហានេះ តាមម៉ោងក្នុងតំបន់ អង្គការប្រឆាំងដូប៉ាពិភពលោក(WADA)បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួនដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងចូលរួមការប្រកួតដែលក្នុងនោះមានករណីយ៉ាងហោចណាស់មួយលើកដែលមិនបានប្រកាសជាសាធារណៈឬមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើដែលល្មើសនឹងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំង ប្រការនេះបានល្មើសដោយផ្ទាល់នូវ«បទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោក»ផង ហើយក៏បានល្មើសនឹងបទប្បញ្ញត្តិនៃទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)ផងដែរ ។
ព្រមពេលជាមួយគ្នានេះ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិតាមបណ្តាញអ៊ីនធឺណែតមួយលើកដែលរៀបចំដោយបណ្តាញទូរទស្សន៍សកលចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥,០១ ភាគរយថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអាមេរិកដែលបានប្រើកលល្បិចថោកទាបដើម្បីបង្រ្កាបគូប្រជែងដោយយកបញ្ហាកីឡាធ្វើជាលេសព្រមទាំងរិះគន់ថា ទង្វើនេះគឺជាការជាន់ឈ្លីលើកីឡាអូឡាំពិករបស់”អនុត្តរភាពបែបអាមេរិក” ។
ខណៈពេលដែលប្រទេសខ្លួនកើតមានបញ្ហាសារធាតុជំនួយកម្លាំងដ៏ធ្ងន់ធ្ងរ ប្រព័ន្ធសារព័ត៌មាននិងស្ថាប័នមួយចំនួនរបស់អាមេរិកបែរជាបានយក”បញ្ហាសារធាតុជំនួយកម្លាំង”ធ្វើជាលេសដើម្បីរករឿងទៅលើកីឡាករប្រទេសដទៃទៀតនិងរំខានដល់ស្ថានភាពប្រកួតរបស់ពួកគេផង ហើយក៏បានប្រើអំណាចដៃវែងមកជ្រៀតជ្រែកយ៉ាងកម្រោលនូវការងារប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងរបស់ប្រទេសផ្សេងទៀត ។ ហេតុនេះហើយ កីឡាករហែលទឹកចិនក៏រងការរំខានយ៉ាងធ្ងន់ធ្ងរពីករណីនេះ ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសាហែលទឹកបណ្តាក់ចម្រុះ ៤*១០០ ម៉ែត្រផ្នែកបុរស ក្រុមកីឡាចិនដណ្តើមបានមេដាយមាសដែលបានបំបែកការផ្តាច់មុខអស់រយៈពេល ៤០ ឆ្នាំរបស់ក្រុមកីឡាអាមេរិកក្នុងការប្រកួតវិញ្ញាសានេះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសាហែលទឹកបែបសេរី ៤*១០០ ម៉ែត្រផ្នែកបុរស កីឡាករចិនឈ្មោះ Pan Zhanle ដណ្តើមបានមេដាយមាសដោយមានប្រៀបខ្លាំង ប៉ុន្តែគាត់បានរងការចោទជាមន្ទិលសង្ស័យអំពីបញ្ហាសារធាតុជំនួយកម្លាំងម្តងទៀតពីប្រព័ន្ធសារព័ត៌មានលោកខាងលិច ។ ដូច្នេះ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានបញ្ជាក់យ៉ាងជាក់លាក់ថា ក្រុមកីឡាហែលទឹកចិន”បានឆ្លងកាត់នូវការធ្វើតេស្តដោយគ្រប់ជ្រុងជ្រោយ “។
នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយអត្ថបទមួយដោយបានលើកឡើងថា អាមេរិកបានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួនដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងធ្វើជាអ្វីដែលហៅថា “អ្នកផ្តល់តម្រុយសម្ងាត់”ដើម្បីផ្តល់ព័ត៌មានអំពីកីឡាករដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងផ្សេងទៀតនិងលើកលែងការផាកពិន័យចំពោះពួកគេ ។ អ្វីដែលហៅថា “អ្នកផ្តល់តម្រុយសម្ងាត់”ទាំងនេះអាចចូលរួមការប្រកួតជាមួយកីឡាករផ្សេងទៀត ។
នៅថ្ងៃដដែល អង្គការប្រឆាំងដូប៉ាពិភពលោក(WADA)បានចេញផ្សាយសេចក្តីថ្លែងការណ៍ដើម្បីឆ្លើយតបនឹងអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា អង្គការនេះបានទទួលដំណឹងថា ចាប់តាំងពីឆ្នាំ ២០១១ មក ក្នុងករណីយ៉ាងហោចណាស់ចំនួន ៣ លើក ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានលើកលែងការចោទប្រកាន់និងផាកពិន័យចំពោះកីឡាករដែលបានប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតនិង EPO ព្រមទាំងអនុញ្ញាតឱ្យពួកគេចូលរួមការប្រកួតជាបន្តទៀតរហូតដល់ការចូលនិវត្តន៍ ។
អាកប្បកិរិយានិងសំឡេងអំពាវនាវទាំងនេះបានបញ្ជាក់ពីបញ្ហាដ៏ធ្ងន់ធ្ងរដែលបាននិងកំពុងកើតឡើងក្នុងការប្រកួតកីឡាអាមេរិក ពោលគឺ ពួកគេបានប្រើប្រាស់សារធាតុជំនួយកម្លាំងដោយទ្រង់ទ្រាយធំ មានការរៀបចំចាត់ចែងនិងមានលក្ខណៈជាប្រព័ន្ធ ហើយក៏ធ្វើឱ្យសហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា ដើម្បីរក្សាអ្វីដែលហៅថា “តំណែងមុខ”របស់ខ្លួន អាមេរិកបានប្រព្រឹត្តិទង្វើចោរស្រែកចាប់ចោរនិងប្រើប្រាស់ឧបាយកលគ្រប់បែបយ៉ាង ។
តើបញ្ហាប្រើសារធាតុជំនួយកម្លាំងក្នុងចំណោមកីឡាករអាមេរិកមានសភាពធ្ងន់ធ្ងរដល់កម្រិតយ៉ាងណា ? ខណៈពេលសហរដ្ឋអាមេរិកបានវាយប្រហារកីឡាករប្រទេសដទៃទៀតដោយយក”សារធាតុជំនួយកម្លាំង”ធ្វើជាលេស ទង្វើប្រើ”ស្តង់ដារពីរ”របស់ខ្លួនក៏ត្រូវបានបែកធ្លាយដែរ ។ កាលពីខែមីនា ឆ្នាំ ២០២៤ លោក Erriyon Knighton អត្តពលិករបស់អាមេរិកត្រូវបានរកឃើញលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តថ្នាំស្តេរ៉ូអ៊ីត ប៉ុន្តែទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានដោះសាថា នេះគឺដោយមកពីកីឡាករបានទទួលទានសាច់ដែលត្រូវបំពុល ដូច្នេះ ក៏បានសម្រេចចិត្តថា មិនបានដាក់ពិន័យហាមមិនឱ្យចូលរួមការប្រកួតចំពោះគាត់ទេ ហើយបានអនុញ្ញាតឱ្យគាត់ចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។
លើសពីនេះទៅទៀត លោក Carl Lewis ម្ចាស់មេដាយមាសនៃការប្រកួតកីឡាអូឡាំពិកចំនួន ៩ គ្រឿង របស់អាមេរិកធ្លាប់បានទទួលសារភាពថា ទោះបីជាគាត់ត្រូវបានរកឃើញលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តចំនួន ៣ លើកមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ ១៩៨៨ ក៏ដោយ ក៏ប៉ុន្តែគាត់ត្រូវបានលើកលែងការចោទប្រកាន់និងផាកពិន័យនៅទីបំផុត ។ លោក Justin Gatlin ជើងឯកកីឡារត់ចម្ងាយ ១០០ ម៉ែត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងអាថែនត្រូវបានរកឃើញលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តចំនួនពីរលើក ដោយអនុលោមតាមច្បាប់កំណត់ពាក់ព័ន្ធ គាត់ត្រូវរងពិន័យហាមមិនឱ្យចូលរួមការប្រកួតអស់មួយជីវិត ។ យ៉ាងណាមិញ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានព្យាយាមដោះសាពីទំនួលខុសត្រូវរបស់គាត់ ចុងបំផុតបានកាត់បន្ថយរយៈពេលហាមមិនឱ្យចូលរួមការប្រកួតមកនៅត្រឹមតែ ៤ ឆ្នាំ ។ ព្រមពេលជាមួយគ្នានេះ ក្រុមហ៊ុនវិទ្យុផ្សាយសម្លេងនៃប្រទេសកាណាដាធ្លាប់បានទម្លាយកាលពីមុនឱ្យដឹងថា ក៏មានកីឡាករអាមេរិកជាច្រើនបានដាក់ពាក្យស្នើសុំសិទ្ធិប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺ”ដើម្បីធ្វើឱ្យពួកគេអាចប្រើប្រាស់ឱសថហាមឃាត់ដោយស្របច្បាប់ ។
អ្នកផងទាំងពួងចង់សួរថា បើសិនជាកីឡាករប្រទេសផ្សេងទៀតដឹងថា ពួកគេបានចូលរួមការប្រកួតជាមួយបុគ្គលដែលប្រើប្រាស់សារធាតុជនួយកម្លាំងក្រោមការអនុញ្ញាតពីទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)នោះ ពួកគេនឹងមានអារម្មណ៍យ៉ាងណា ? ទង្វើបែបនេះមិនត្រឹមតែបានបំផ្លាញដល់ភាពយុត្តិធម៌នៃការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងក៏បានគំរាមកំហែងដល់សុវត្ថិភាពរបស់កីឡាករពាក់ព័ន្ធផងដែរ ។ ទង្វើដែលប្រើស្តង់ដារពីរបែបនេះបានធ្វើឱ្យសហគមន៍អន្តរជាតិមិនពេញចិត្តជាទូទៅ ។
ការប្រកួតកីឡាអូឡាំពិកលើកក្រោយនឹងរៀបចំធ្វើនៅទីក្រុង los Angeles សហរដ្ឋអាមេរិក ដើម្បីឱ្យពិភពលោកមានជំនឿចិត្តឡើងវិញចំពោះកីឡាអាមេរិក ភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់”ការប្រើអំណាចដៃវែង” ប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះកំហុសរបស់ខ្លួន ហើយផ្តល់ការបកស្រាយអំពីរឿងប្រើប្រាស់សារធាតុជំនួយកម្លាំងដោយទ្រង់ទ្រាយធំដល់ពិភពលោកទាំងមូល ។
ក្នុងរឿងអាស្រូវអំពីការប្រើប្រាស់សារធាតុជំនួយកម្លាំងលើកនេះ មជ្ឈដ្ឋានកីឡាសកលកំពុងប្រឈមមុខនឹងសាកល្បងដ៏តឹងរ៉ឹង ប៉ុន្តែវាក៏បានបង្កប់នូវកាលានុវត្តភាពដ៏ធំធេងផងដែរ ។ ការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងអន្តរជាតិនិងភាពយុត្តិធម៌នៃក្បួនច្បាប់កីឡាសកលនឹងជាគន្លឹះសម្រាប់ការអភិវឌ្ឍបុព្វហេតុកីឡានាពេលអនាគត ។ ក្នុងនាមជាអ្នកចូលរួមដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុកីឡាសកល ប្រទេសចិននឹងបន្តជំរុញការងារប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងដើម្បីគាំពារសមភាពនិងភាពយុត្តិធម៌លើវិស័យកីឡា ។
យើងរំពឹងថា នៅក្នុងពិភពកីឡានាពេលអនាគត ស្មារតីនៃការប្រកួតប្រជែងដោយយុត្តិធម៌នឹងត្រូវបង្ហាញយ៉ាងពេញលេញ ហើយបុព្វហេតុកីឡាសកលនឹងបើកទំព័រសករាជថ្មីនៃការអភិវឌ្ឍដែលមានភាពកាន់តែល្អបរិសុទ្ធនិងយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង