**ពាណិជ្ជកម្មបរទេសរបស់ចិនប្រកាសភាពធន់ បើទោះបីជាបរិយាកាសខាងក្រៅមានការប្រកួតប្រជែងក៏ដោយ**ស្លាប់​១​នាក់ និង​របួស​២​នាក់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់**ប្រមុខការទូតចិន ​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន

ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ អញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការ ទិសទី១ បានអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២៤។

វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២៤ មានរយៈពេលសិក្សា ចំនួន ៩១ថ្ងៃ និងសិក្ខាកាម ចំនួន ៨០នាក់។

ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២៤ ដែលប្រារព្ធបើកនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ច។

ឧត្តមសេនីយ៍ទោ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូឧទ្ទេសនាមបានឡើងថ្នាក់ និងបង្កបរិយាកាសឲ្យមានភាពរស់រវើក ដើម្បីពេលបញ្ចប់វគ្គបានទទួលប័ណ្ណសរសើរ និងលិខិតសរសើរ ជាពិសេស កម្មសិក្សាការីទាំងអស់ត្រូវស្មោះត្រង់ការពារ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនដែលមាននិន្នាការប្រឆាំងនូវសុខសន្តិភាព។

ចុងបញ្ចប់ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានប្រកាសបើកវគ្គចាប់ពីថ្ងៃនេះតទៅ និងឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន ចំនួន ២.០០០.០០០រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង