**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

សម្ដេចធិបតី ប្រាប់អាចារ្យ និងអាចារិនីថា ការប្រារព្ធកម្មវិធីនានា ត្រូវតែមានការឯកភាពគ្នា តាមក្បួនខ្នាតរបស់ខ្មែរ

ភ្នំពេញ៖ ថ្លែងនៅចំពោះមុខអាចារ្យ និងអាចារិនី នាព្រឹកថ្ងៃទី១៥ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រារព្ធកម្មវិធីនានា ត្រូវមានការឯកភាពគ្នាត្រូវតាមក្បួនខ្នាតរបស់ខ្មែរ ដើម្បីជៀសវាងកុំឲ្យមានជម្លោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ អាចារ្យ និងអាចារិនី ទូទាំងប្រទេស លើកទី៩ ចំនួន ១០០០នាក់ នាព្រឹកថ្ងៃទី១៥ សីហា សម្ដេចធិបតី បានជំរុញឲ្យក្រសួងធម្មការ និងសាសនា បន្តបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នៅទូទាំងប្រទេស ឲ្យមានចំណេះដឹង និងត្រូវតាមក្បួនខ្នាតត្រឹមត្រូវ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់អាចារ្យទាំងអស់ ត្រូវចូលរួមចងក្រងឲ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ត្រូវមានគោលការណ៍ឯកភាពគ្នា នេះហើយទំនៀមទម្លាប់របស់ខ្មែរ កុំឲ្យក្លាយ ទោះជាក្លាយត្រូវមានអត្តសញ្ញាណជាតិ ដែលមានការឯកភាពគ្នា ព្រោះសំខាន់ណាស់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់យើង ហើយអាចារ្យ អាចារិនី គឺជាអ្នកដើរតួប្រតិបត្តិផ្ទាល់តែម្ដង»។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ដថា សម្ដេច ចង់ឲ្យកម្មវិធីនានា មានស្តង់ដានៃការរៀបចំកម្មវិធីដូចគ្នា កុំឲ្យរបៀបធ្វើកម្មវិធី តាមរបៀបអាចារ្យនេះ ឬអាចារ្យនោះ។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា នឹងមិនមានក្បួននេះ អាចារ្យនោះ គួរតែមានក្បួនមួយថា រួមគ្នា ជាអត្តសញ្ញាណជាតិរបស់យើង ពេលដែលយើងចេញទៅក្រៅប្រទេស អាចារ្យណាទៅក៏រៀបតាមហ្នឹង នេះជាអ្វី ជាស្ដង់ដានៃអភិរក្សអត្តសញ្ញាណជាតិ គឺធ្វើអ្វីដូចគ្នា គឺផ្អែកលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើឯកសារកម្កល់ទុក ការស្រាវជ្រាវរក្សាទុក គឺជាកិច្ចការសំខាន់»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ទោះប្រទេសទំនើបជឿនលឿនយ៉ាងណាក៏ដោយ ក៏ប្រពៃណីទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិ ត្រូវបានបន្តថែរក្សាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង