**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ចុះផ្សព្វផ្សាយ និងរំលេចនូវសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ៣០ឆ្នាំ នៅខេត្តសៀមរាប

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តបានចូរលួមជាមួយគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំ ដើម្បីធ្វើបទបង្ហាញជូនដល់ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយកសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត រួមនឹងសមាសភាពពាក់ព័ន្ធ ប្រមាណជាង ៣៦០នាក់។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់លោកស្រី អភិបាលរងខេត្តរួចមក ឯកឧត្តម ហ៊ី សោភា បានធ្វើការរំលេចនូវសមិទ្ធផលសារសំខាន់ៗ នៃធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំនេះ និង បទបង្ហាញជុំវិញប្រធានបទនៃការផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួម របស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី «គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។

ឯកឧត្តម ការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម រដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។

ទាក់ទងនឹងការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ ឯកឧត្តម ហ៊ី សោភា បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមាន (ភាពសុខដុមរមនាក្នុងសង្គម)។ ដូច្នេះផ្អែកលើបទពិសោធន៍ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣, ទី១. កត្តាមោទនភាពជាតិ,ទី២. កត្តាសុខដុមនីយកម្មសង្គម និង ទី៣.កត្តាឥទ្ធិពលនៃជំនឿផ្សេងៗ។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីគោលការណ៍គ្រឹះនៃច្បាប់ ក្នុងរយៈពេល៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ បានធ្វើវិសោធនកម្ម ១០លើកមកហើយ និងបង្កើតច្បាប់ធម្មនុញបន្ថែមមួយចំនួន ដោយធ្វើវិសោធនកម្ម ស្របតាមនីតិវិធីកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម និង តាមរយៈការចរចាក្នុងស្មារតីបង្រួបបង្រួម ផ្សះផ្សាជាតិ ដោយធានាការគោរពលទ្ធផលបោះឆ្នោត ក្នុងគោលដៅសំខាន់បំផុតសម្រាប់ដំណើរទៅមុខជាប្រក្រតីរបស់ប្រទេសជាតិ ។ ក្នុងនោះការធ្វើវិសោអនកម្មទី១០ មានផលវិជ្ជមានលើស្ថាប័ននីតិប្រតិបត្តិ បានធានាឲ្យស្ថាប័ន កំពូលជាតិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកដោយ និរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារថែរក្សាបាននូសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ គ្រប់កាលៈទេសៈ ដើមី្បជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ និង សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រខ្មែរ។

ឯកឧត្តម ហ៊ី សោភា ក៏បានបញ្ជាក់ថា ការអនុវត្តរដ្ឋធម្មនុញ្ញ រយៈពេល៣០ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលថ្លៃថ្លានោះ ទី១.ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស , ទី២. ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់លើសកលលោក ដោយអនុវត្តនយោ បាយការបរទេសឯករាជ្យផ្អែកលើច្បាប់ , ទី៣.ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល និងទី៤.ប្រជាពលរដ្ឋជាម្ចាស់វាសនា នៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ៕

អត្ថបទដែលជាប់ទាក់ទង