**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញអភិក្រមគាំទ្រធុរកិច្ច នៅពេលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិភាក្សាការងារជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយផ្តោតលើតួនាទីសំខាន់របស់មន្ទីរក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធុរកិច្ចក្នុងមូលដ្ឋាន។

ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតី នាយក រដ្ឋមន្ត្រីជូនដល់មន្ត្រីទាំងអស់ និងបានរំលេចពីបេសកកម្មរបស់ក្រសួងក្នុងការសម្រេចឱ្យបាននូវសមិទ្ធផល សំខាន់ថ្មីៗសម្រាប់ រាជរដ្ឋាភិបាល អាណត្តិទី៧។ ឯកឧត្តមបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យស្វែងយល់ស៊ីជម្រៅពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសទាក់ទងនឹងអាណត្តិកិច្ចរបស់ក្រសួង ព្រមទាំងសេវាសាធារណៈសម្រាប់គាំទ្រវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់ កម្ពុជា ហើយមន្ទីរជាតួអង្គដ៏សំខាន់ក្នុងការជំរុញដំណើរការនេះទៅមុខ។ ឯកឧត្តមបានលើកឡើងថា ការធ្វើ ពិពិធកម្ម ពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នជាច្រើន ប៉ុន្តែក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវា នុវត្តន៍ មានតួនាទីស្នូលក្នុងការសម្របសម្រួលគ្រប់គ្រងការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្ម។

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់មន្ទីរឧស្សាហកម្ម ក្នុងការផ្តល់ប្រឹក្សា ដល់ វិស័យ ឯកជន ពិសេសទាក់ទងនឹងបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដែលលើកកម្ពស់គុណភាព និង ផលិត ភាព។

ឯកឧត្តមបានណែនាំឱ្យបង្កើតយន្តការចែករំលែកទិន្នន័យក្នុងចំណោមមន្ទីរក្រោមរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាការចែករំលែកទិន្នន័យជាមួយក្រសួង ដោយធ្វើយ៉ាងណាឱ្យមានលំហូរទិន្នន័យ កាន់ តែប្រសើរ ដើម្បីលើកកម្ពស់ការធ្វើសេចក្តីសម្រេច ចិត្ត និងគោលនយោបាយដែលមានព័ត៌មានច្បាស់លាស់។

ឯកឧត្តមបានណែនាំមន្ទីរទាំងពីរ ពិសេសនៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជា និងមានរោង ចក្រ-សហគ្រាសរាប់ពាន់ទីតាំង ឱ្យបន្តនវានុវត្តន៍ ក្នុងរបៀបរបបការងាររបស់ខ្លួន ដោយលើកជា ឧទាហរណ៍អំពីការដំឡើង ឧបករណ៍ ចាប់សញ្ញា (sensor) សម្រាប់សុវត្ថិភាពឧស្សាហកម្ម ដើម្បីតាមដានកំដៅ និងកម្រិតបំពុល ដោយបញ្ជូនទិន្នន័យភ្លាមៗទៅកាន់ប្រព័ន្ធកណ្តាល ដើម្បីកាត់បន្ថយការចុះផ្ទាល់។

ឯកឧត្តមបាន ប្រៀប ធៀបការបណ្តុះធុរកិច្ចទៅនឹងការលូតលាស់របស់ដើមឈើ ដោយលើកឡើងថា៖ “យើងមិនត្រូវទៅអង្រួនដើមឈើ ពេលដែលវាទើបចាប់ផ្តើមលូតលាស់នោះទេ។ អ្វីដែលយើងត្រូវធ្វើគឺពូនជ្រុំ ស្រោចទឹក ដាក់ជី និងថែទាំវាឱ្យបានទៀងទាត់។ ក្រសួងកំពុងជំរុញអភិក្រមគាំទ្រធុរកិច្ច មិនមែនរំខានទេ នៅពេលដែលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន អភិក្រមនេះឆ្លុះបញ្ចាំងកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលបានលុបបំបាត់ការចុះអធិការកិច្ច ច្រើន លើក ដោយបង្កើតយន្តការអធិការកិច្ចអន្តរក្រសួងរួម ដែលមានការសម្របសម្រួល និងធ្វើ ឡើង តែ មួយ ដង ក្នុង មួយ ឆ្នាំ”។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមន្ទីរទាំងពីរ ស្វែងរកឱកាស និងកំណត់សក្តានុ ពល បង្កើតតម្លៃ បន្ថែមនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយលើឧទាហរណ៍នៃតម្រូវការវត្ថុធាតុដើមក្នុងវិស័យកាត់ដេរ ដូចជា ក្រណាត់ អំបោះ ឡេវ និងធាតុចូលផលិតកម្មផ្សេងទៀត ព្រមទាំងលើកទឹកចិត្តឱ្យមន្ទីរប្រមូល និងចែក រំលែក ទិន្នន័យនេះឱ្យបានទូលំទូលាយ។

ចំពោះការដឹកនាំស្ថាប័ន ឯកឧត្តមបានលើកឡើងពីការគ្រប់គ្រងខ្លួនឯង ដូចជាការមានវិន័យផ្ទាល់ខ្លួន ការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ និងការថែរក្សាសុខភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ភាពយុត្តិធម៌ និងឱកាសស្មើគ្នា ដោយកំណត់តួនាទី និងទំនួលខុសត្រូវច្បាស់លាស់ ព្រមទាំងភាពចាំបាច់នៃការរៀបចំផែនការបន្តវេន្តឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវនិរន្តរភាព និង ប្រសិទ្ធភាពយូរ អង្វែង របស់ស្ថាប័ន៕

អត្ថបទដែលជាប់ទាក់ទង