**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា**គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក**ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ជាមួយបងប្អូនខ្មែរ**រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីម្នាក់មានជំងឺដុំគីសសុដន់ធ្ងន់ធ្ងរ**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន**អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល និងចែកកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ចំនួន ២០០នាក់**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២**អភិបាលខេត្តពោធិ៍សាត់៖ វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបានរបស់ប្រទេសជាតិ**អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា**ហ្វីលីពីន​ប្តេជ្ញា​រក្សា​វត្តមាន​នៅ​តំបន់​ច្រាំងថ្មចោទ​នៅ​សមុទ្រ​ចិន​ខាងត្បូង**ស្នងការខេត្តក្រចេះ ប្រាប់ដល់ប្រជាពលរដ្ឋ ធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ**ឯកឧត្តម សេង ឈួន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ស្ថិតនៅស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវការបាត់បង់អាយុជីវិត និងរងរបួសប្រជាជនជាច្រើន ដោយសារព្យុះ ទីហ្វុង យ៉ាហ្គី**ឯកឧត្តម កត្តា អ៊ន៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួលនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត**ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះសោដនាកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋជាច្រើន ដែលបណ្ដាលមកពីព្យុះកំណាច ទីហ្វុង យ៉ាគី**លោកយាយ អាយុ១០៦ឆ្នាំ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់ ទទួលបានផ្ទះមួយខ្នង ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត

សម្ព័ន្ធមិត្តរុស្ស៊ីបញ្ជូនរថក្រោះទៅព្រំដែនអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានប្រកាសថា យោធាបេឡារុស្សកំពុងដាក់ពង្រាយអង្គភាពរថក្រោះទៅកាន់ព្រំដែនអ៊ុយក្រែន។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទីក្រុង Minsk ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូក្នុងតំបន់ បានអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលខ្លួនបាននិយាយថាបានរំលោភលើដែនអាកាសរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបានឲ្យដឹងថា ផ្នែកខ្លះនៃកងកម្លាំងមេកានិចរបស់ខ្លួនត្រូវបានដាក់ឱ្យប្រុងប្រយ័ត្ន ហើយថាការត្រៀមរៀបចំកំពុងត្រូវបានធ្វើឡើងដើម្បីបញ្ជូនរថក្រោះ និងយានជំនិះផ្សេងទៀតតាមរថភ្លើងទៅកាន់តំបន់ Gomel និង Mozyr នៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន។

ក្រុមមន្ត្រីក៏បានបញ្ចេញវីដេអូមួយដែលបង្ហាញពីរថក្រោះប្រយុទ្ធសំខាន់ៗក្នុងសម័យសូវៀតជាច្រើនដែលបើកបរលើផ្លូវដែក។ វាមិនទាន់ច្បាស់នៅឡើយទេថា តើកងកម្លាំងព្រំដែនរបស់ប្រទេសបេឡារុសកំពុងត្រូវបានពង្រឹង ឬនៅពេលណាដែលកងកម្លាំងថ្មីនឹងមកដល់តំបន់ដាក់ពង្រាយ។

ការដាក់ពង្រាយឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងថា យោធាបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលបានរំលោភលើដែនអាកាសរបស់ប្រទេសនៅភាគខាងត្បូងនៃប្រទេស។ លោកបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកមួយចំនួនអាចចូលទៅក្នុងទឹកដីរុស្ស៊ី ហើយពួកគេត្រូវបានទម្លាក់នៅជិត Yaroslavl ប្រហែល ៣០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងម៉ូស្គូ។

ចំពេលមានភាពតានតឹងកើនឡើងរវាងអ៊ុយក្រែន និងបេឡារុស្ស លោក Lukashenko បានបញ្ជាឱ្យបង្កើនវត្តមានយោធានៅតាមព្រំដែនអ៊ុយក្រែន។ មន្ត្រីនៅទីក្រុងគៀវ បានលើកឡើងថា ការបង្កើតនេះគឺជាការប៉ុនប៉ងបង្វែរការយកចិត្តទុកដាក់របស់អ៊ុយក្រែន និងជួយរុស្ស៊ីដោះស្រាយការលុកលុយក្នុងតំបន់ Kursk ខណៈពេលដែលគេកត់សម្គាល់ថា ពួកគេមិនបានឃើញសកម្មភាពយោធាកើនឡើងនៅតាមព្រំដែន។

ក្រសួងការបរទេសបេឡារុស្សបានព្រមានក្រុងកៀវថា ខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលចាំបាច់ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើការបង្កហេតុ របស់យន្តហោះគ្មានមនុស្សបើកនៅតែបន្ត។ ក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា Minsk អាចពិចារណាបិទស្ថានទូតអ៊ុយក្រែននៅក្នុងប្រទេស ប្រសិនបើឧប្បត្តិហេតុទាំងនេះកើតឡើងម្តងទៀត។

អត្ថបទដែលជាប់ទាក់ទង