**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អ្នកនាំពាក្យក្រសួងសាធារណការ ផ្តល់ទស្សនទាន ៣ចំណុច លេីការផ្សាយរបស់សារព័ត៌មានក្រៅស្រុកនិយាយពី «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ទស្សនទានចំនួន ៣ចំណុច លេីការផ្សាយរបស់សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរ ដែលបានចុះផ្សាយ ដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ «ព្រែកជីកហ្វូណនតេជោ» របស់កម្ពុជា។

ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។

សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរបានចុះផ្សាយជាហូរហែថា «វៀតណាមគាំទ្រគម្រោងរបស់កម្ពុជា ក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយ ចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ»។

ពាក់ព័ន្ធនឹងករណីនេះក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានផ្តល់ទស្សនទានចំនួន ៣ចំណុចដូចជា៖

ទី១៖ សំណើរបស់វៀតណាមនេះ គឺជាការចាប់អារម្មណ៍របស់ប្រទេសដែលជាសមាជិក១ នៃគណៈកម្មការទន្លេមេគង្គ កម្ពុជា សូមថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ។

ទី២៖ កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនស្របតាមស្មារតីកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ហើយកម្ពុជាបានយកគោលការណ៍កិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ ជាអាទិភាពគន្លឹះ។

ទី៣៖ ការអនុវត្តទៅតាមសំណើផ្សេងៗនៃប្រទេសដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ នឹងត្រូវអនុឡោមទៅតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីពាក់ព័ន្ធនានាដែលនៅមានជាធរមាន។

ឯកឧត្តម ផន រឹម បានបញ្ជាក់ទៀតថា ជារួមកម្ពុជាបានអនុវត្តពេញលេញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង និងនីតិវិធីនានាដែលមានជាធរមាន របស់គណៈកម្មការទន្លេមេគង្គ ដែលរាប់បញ្ចូលការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធានាឱ្យបាននូវការអភិវឌ្ឍប្រកកបដោយចីរភាពនៃអាងទន្លេមេគង្គ ជាពិសេសថែមទៀតនោះ កម្ពុជាមានស្មារតីទទួលខុសត្រូវខ្ពស់ ហើយតម្កល់ស្មារតីនៃឯករាជ្យភាព អធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការជាមូលដ្ឋានគ្រឹះនៃការអនុវត្តគម្រោងនេះ ហើយបានខិតខំប្រឹងប្រែងកាត់បន្ថយ និងជៀសវាងជាអតិបរិមាលើផលប៉ះពាល់ជាអវិជ្ជមាននានាទាំងនៅក្នុងក្របខណ្ឌក្នុងប្រទេស និងឆ្លងដែន។

កម្ពុជាបានធ្វើការសិក្សាលម្អិត និងគ្រប់ជ្រុងជ្រោយ ហើយលទ្ធផលបានបង្ហាញថា គម្រោងនេះជាគម្រោងដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ហើយមិនបង្ករឱ្យមានផលប៉ះពាល់អវីជ្ជមានលើរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និង បរិស្ថាន ក្នុងអាងទន្លេមេគង្គនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង