លោកជំទាវ ម៉ាណ ណាវី អញ្ជើញសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទាល់ក្រក្នុងសង្កាត់ច្រាំងចំរេះទី១

ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន៥០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះទី១ ដែលជាជំនួយសប្បុរសជនប្រទេសម៉ាឡេស៊ីតាមរយៈស្ថានទូតម៉ាឡេស៊ី ស្ថិតនៅវិហារធំគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

