**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រកាសសមាសភាពប្រធានកិត្តិយស និងអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយស និងអនុប្រធាន ២​រូប នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលទើបមកបំពេញភារកិច្ចថ្មី នៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ទជនកម្ពុជា សម្រេចបាននាពេលកន្លងទៅ មានជាអាទិ៍ ការសាងសង់ផ្ទះជូនអតីតយុទ្ទជន នាពេលកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បានចំនួន៣៨៧ខ្នងផ្ទះ ក្នុងនោះមាន១៤១ខ្នងផ្ទះ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ បានផ្តល់ជូន១គ្រូសារមានផ្ទៃដី១ហិកតាកន្លះ និងចំនួន២៤៦ខ្នងផ្ទះទៀត នៅតាមមូលដ្ឋាននានា ក្នុងខេត្ត​កំពង់ធំ ។

ក្រៅពីនោះ បានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណភាព ក្នុងរយៈពេល​កន្លងទៅ បានទាន់ពេលវេលា និងបានរួមសហការជាមួយមន្ទីរសង្គ​មកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា​ខេត្តកំពង់ធំ ក្នុងការប្រគល់ប្រាក់ធានារ៉ាប់រងសង្គ​ម ជូនក្រុមគ្រួសារសពអតីតយុទ្ទជននៅក្នុងខេត្តកំពង់ធំ និង​បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ដម្ភស្បៀងអារហារ​គ្រឿងឧបភោគបរិភោគ ដែល​ជាអំណយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ជូនដល់បងប្អូនអតីតយុទ្ទជន ដែលមានជីភាពលំ​បាកខ្ខះខាតនៅក្នុងខេត្តកំពង់ធំ ដោយ​បាន​បង្កភាពកក់ក្តៅ ជូនបងប្អូនអតីតយុទ្ធជនយើង ។​

ឯកឧត្តមទេសរដ្ឋមន្រ្តី​នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់សេចក្តីសម្រេចចិត្ត​ និងប្រកាសតែងតាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ជាប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និងអនុប្រធានគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ចំនួន២រូប គឺឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនគរបាលខេត្ត​ និងលោក ជួន សិលាវិត ប្រធាន​មូលនិធិ​ជំនួយ​សង្គម​ នៃមន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ខេត្ត​កំពង់​ធំ​ ។​

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធាន​កិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ធំ បានឡើងប្តេជ្ញាចិត្តបន្តការអនុវត្ត ក្នុងការគាំទ្រការដោះស្រាយជីវភាព ជូនបងប្អូនអតីតយុទ្ជ ដែលជួបការលំបាកខ្វះខាត និងការមើលថែទាំបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ឲ្យបានល្អប្រសើរ ។​

ឯកឧត្តម​ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការដោះស្រាយការលំបាកខ្វះខាត បម្រើអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ​។​

ជាមួយ​នេះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ប្រធានកិត្តិយស និងគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ត្រូវបន្តបម្រើបងប្អូនអតីតយុទ្ធជនរបស់យើង ទាំងការដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង និងការដោះស្រាយប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ ដើម្បីបានទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋនានា​ ដែល​រាជរដ្ឋាភិបាល​ជាអ្នកចំណាយថវិកាសងថ្លៃព្យាបាល​ជំងឺ​ជូន​ ៕

អត្ថបទដែលជាប់ទាក់ទង