**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានទាំងចំណុះ និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍ ដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងអស់ ដែលបានរៀបចំកិច្ចប្រជុំនាព្រឹកនេះ ដើម្បីជាការជំរុញ និងលើកជាមតិយោបល់បានជាធាតុចូលបន្ថែមទៀត លើវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន និងដើម្បីធ្វើការត្រួតពិនិត្យ បូកសរុបលទ្ធផល បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។

ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក មានមតិថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម រដ្ឋលេខាធិការ ដែលបានអញ្ជើញជាកិត្តិយស ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំនាព្រឹកនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំដោយស្មារតី ទទួល ខុសត្រូវ ខ្ពស់ និងបានគោរពរាយការណ៍ពីវឌ្ឍនភាព និងបញ្ហាពាក់ព័ន្ធជូនឯកឧត្តម ប្រធានអង្គប្រជុំ និងបានណែនាំជំរុញ ឱ្យគណៈប្រតិភូសវនកម្មត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការអនុវត្តការងាររបស់ខ្លួននៅតាមសវនដ្ឋានដើម្បីសម្រេចបាននូវជោគជ័យ និងជៀសវាងបាននូវបាតុភាពអវិជ្ជមានផ្សេងៗ។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំក៏បានមានមតិផ្តាំផ្ញើសម្រាប់ក្រុមប្រតិភូនីមួយៗត្រូវអនុវត្តការងារសវនកម្មរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវនាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពការងារ និងជំរុញ គាំទ្រឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត។

ជាកិច្ចបានបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានជូនពរ និងប្រសិទ្ធពរជ័យបរវសួស្តីសិរីមង្គលជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គប្រជុំទាំងមូល សូមឱ្យសម្រេចបានគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃប្រគល់ជូន៕

អត្ថបទដែលជាប់ទាក់ទង